ក្នុងវេទិកាសន្និសីទកាសែត ការពិរព័រណ៍កម្ពុជា ២០១៧ នៅប្រទេសជប៉ុនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ កញ្ញា មាន សូនីតា បានអះអាងថា នឹងយកផលិតផលក្រម៉ា ទៅបង្ហាញទៅក្នុងប្រទេសជប៉ុន។
សម្រាប់កម្មវិធីដែលចាប់ផ្តើមនៅជប៉ុនចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្រៅពីតារាសម្តែង មាន សូនីតា មាន លោក អ៊ាម វន្នី អ្នកនាងម៉េង កែវពេជ្ជតា តន្ត្រីករលំដាប់អន្តរជាតិ លោក សូ ស្រណោះ និង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយនាំក្រុមរបស់លោកចំនួន ១៦នាក់ទៅកាន់ប្រទេសល្បីល្បាញខាង គីមឈី មួយនេះ។
ក្នុងនោះដែរ មាន សូនីតា បានអះអាងថា ការចូលរួមសម្តែងកម្មវិធីខាងលើ នាងមិនផ្តោតទៅលើថ្លៃប្រាក់សម្តែងនោះទេ គឺនាងចង់បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ សិល្បៈខ្មែរ ឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ ហើយជាពិសេសនោះគឺនាំផលិតផលក្រម៉ា របស់ខ្មែរ ទៅបង្ហាញ និងលក់ជូនភ្ញៀវនៅទីនោះ ដើម្បីធ្វើបដិភាគមនុស្សធម៌ ៕
មតិយោបល់