ព័ត៌មានសិល្បៈ និងកម្សាន្ត

Zlatan Ibrahimovic ចង់ដើរតួជា James Bond ក្រោយចូលនិវត្តន៍

ខ្សែប្រយុទ្ធមុតស្រួច​ក្លឹប​បិសាចក្រហម Zlatan Ibrahimovic បានបង្ហាញពីគម្រោង​អនាគតរបស់ខ្លួនដោយចង់ក្លាយជា​ តួ James Bond ថ្មី​ក្នុងពេលអនាគត់។​

Zlatan Ibrahimovic បានប្រាប់ គេហទំព័រ BT Sport ថា សម្រាប់ Eric និងខ្ញុំគឺមិនដូចគ្នាទេ ខ្ញុំអាច​ធ្វើអ្វីដេលខ្ញុំអាច​ធ្វើបាន មនុស្សជាច្រើននឹងចងចាំ អស់មួយជីវិតនូវ​អ្វីដែលគាត់បានធ្វើនៅទីនេះ ហើយពួកគេនឹងចងចាំ​នូវ​អ្វីដែលខ្ញុំបានធ្វើដូចគ្នា​។ ខ្សែប្រយុទ្ធវ័យ​៣៥ឆ្នាំរូបនេះបានបន្តថា រឿងមួយគត់ ដែលខ្ញុំមិនបានធ្វើដូចគាត់នោះគឺ​ក្លាយជា​តួសម្តែង។ យ៉ាងណាមិញខ្ញុំក៏មានចំណាប់អារម្មណ៍ ទៅលើតួសម្តែងខ្លះៗ ហើយបើសិនជាខ្ញុំក្លាយជា តួ James Bond វិញ មានរឿងអ្វីដែលខ្ញុំធ្វើមិនបាននោះ ៕

មតិយោបល់