Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ផេន ខេក រងគ្រ...

ផេន ខេក រងគ្រោះព្រោះលុយ ៧ លានបាត

តារាសម្ដែងស្រីល្បីឈ្មោះ ផេន ខេក ឬឈ្មោះពិត ខេមនិច ចាមិកកន បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន khaosod នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ ជុំវិញបញ្ហាបាត់លុយថតរឿងចំនួន​ ៧ លានបាត របស់អ្នកគ្រប់គ្រងផលិតរឿង ហើយត្រូវបញ្ឈប់ការសម្ដែងរឿងថ្មី ” នាងហ្វារ៉ៃពីក ” មានន័យថា ” ទេពអប្សរគ្មានស្លាប ” ភ្លាមៗ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដថា លុយចំនួនមហាសាលនេះ បានបាត់ទៅលើដៃរបស់នរណាគេ ?

តារាសម្ដែងស្រីខាងលើបានថ្លែងនៅក្នុងបទសម្ភាសន៍ថា នាងរងគ្រោះដោយសារមិនបានថតបញ្ចប់រឿងភាគថ្មីរបស់នាង ខាងអ្នកគ្រប់គ្រងបាននិយាយសរុបក្នុងការបញ្ឈប់ថតរឿង ដោយគ្មានភស្ដុតាងច្បាស់លាស់ ដូច្នោះមានតែរង់ចាំនៅម្ខាងសិន ហើយចំពោះរឿងលុយ ៧ លានបាត ពេលនេះមានអ្នកចាត់ការបន្ដកំពុងដំណើរកាងារ ។

គួរបញ្ជាក់ផងដែរថា ចំពោះកិច្ចសន្សាប្រាក់សរុបរបស់ ផេន ខេក ក្នុងការថតរឿងមួយនេះ នៅមិនទាន់ដឹងថាសម្រួបស្រួលយ៉ាងណាទេ ព្រោះអ្នកគ្រប់គ្រងកំពុងព្យាយាមសម្របសម្រួលជាមួយតារាទាំងអស់ ដែលមានវត្តមានចូលរួមថតរឿងមួយនេះ ៕

Loading...