ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ លបកាប់របួសធ្ងន់

ព្រៃវែង: លោកអធិការស្រុកមេសាង បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ មានករណីលបលួចកាប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចលើផ្លូវលំភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឹង លីម ភេទប្រុស អាយុ៤៧ឆ្នាំនៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរទៅឆ្លុះរកត្រីពេលមេឃភ្លៀង លុះដល់កន្លែងកើតហេតុ ពេលដែលជនរងគ្រោះត្រឡប់មកពីដើរឆ្លុះត្រីមកផ្ទះវិញ ស្រាប់តែមានជនមិនស្គាល់មុខ បានលបកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវចំក្បាល២កន្លែង ផ្នែកខាងឆ្វេង រងរបួសជាធ្ងន់ធ្ងរ ហើយជនបង្កបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លួវច្បាប់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅពេទ្យខេត្តព្រៃវែង៕

មតិយោបល់