ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយរវាទ Brad Pitt នឹងប្អូនប្រុស Angelina Jolie

ដោយយោងតាមគេហទំព័រ Radar Online នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា រវាងអ្នកនាង Angelina Jolie នឹងអតីតស្វាមី Brad Pitt ជាច្រើនឆ្នាំកន្លងមកនេះ តែងតែមានជម្លោះរវាងគ្នានឹងគ្នា ជាមួយប្អូនប្រុសអ្នកនាងផងដែរ។

ដែលដំណឹងមួយបានលេចឮនេះ បានចេញពីមាត់របស់ អ្នកដឹកនាំរឿងឯកសារម្នាក់ឈ្មោះ Ian Halperin លោកបាននិយាយថា ” James ប្អូនប្រុសរបស់ អ្នកនាង Jolie ធ្លាប់មានជម្លោះជាមួយលោក Brad Pitt ជាច្រើនដង ខណៈដែលពួកគេរស់នៅជុំគ្នាក្នុងគ្រួសារតែមួយ ប្អូនប្រុសតែងឲ្យ Jolie ជ្រើសរើសរវាងស្វាមី Brad Pitt និងរូបគេរហូត ដើម្បីភាពចាញ់ឈ្នះ” ។

តែយ៉ាងណាក្ដីទឹកចិត្តស្រលាញ់របស់អ្នកនាង Angelina Jolie ចំពោះប្អូនប្រុសនាង មិនដែលមានភាពល្អក់កករឡើយ នាងតែថើបប្អូនប្រុស លួមលោមដោយក្ដីស្រលាញ់រហូត បើទោះបីជានៅទីសាធារណៈក៏ដោយ ។
គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿង Ian Halperin បានបន្ដបង្ហើបទៀតថា កាលមានជម្លោះនៅលើយន្ដហោះឯកជនរវាង Brad Pitt នឹងកូនៗ អ្នកនាង Angelina Jolie បានទូរស័ព្ទទៅកាន់ប្អូនប្រុសនាង សុំជំនួយពីអង្គការការពារសិទ្ធកុមារទៀតផង ។

ជាចុងក្រោយការទម្លាយរវាទរវាង Brad Pitt នឹងប្អូនប្រុស Angelina Jolie បានបង្ហាញពីបញ្ហានៅក្នុងក្រុមគ្រួសាររបស់ Angelina Jolie ជាច្រើន បើទោះបីជាការសម្រេចចិត្តលែងលះរបស់អ្នកនាង រងនូវការរិះគន់ក៏ដោយ ៕

មតិយោបល់