ព័ត៌មានសេដ្ឋកិច្ច

CASA Meridian ផ្តល់សេវាកម្មជួល និងថែមទាំងអាចក្លាយជាម្ចាស់កម្មសិទ្ធិ

ខុនដូ CASA Meridian បានផ្តល់សេវាកម្មជួល ហើយអតិថិជនថែមទាំងអាចក្លាយជាម្ចាស់កម្មសិទ្ធិទៀតផង នេះបើយោង តាមការឲ្យដឹងពីគេហទំព័រ CASA។

គម្រោងនេះ គឺសម្រាប់អតិថិជន ដែលស្នាក់នៅខុនដូរបស់ CASA By Meridian រយៈពេល ៣ ឆ្នាំហើយ ដោយពួកគាត់ អាចសម្រេចចិត្តបាន ក្នុងការជួលបន្ត ឬចង់ក្លាយជាម្ចាស់កម្មសិទ្ធិដោយផ្ទាល់បាន។

ចំពោះតម្លៃរបស់វាវិញ បើទោះបីជា តម្លៃអចលនទ្រព្យលើទីផ្សារធ្លាក់ចុះ ឬឡើងថ្លៃក៏ដោយ អតិថិជនអាចសម្រេចចិត្តទិញ ឬមិនទិញបាន ដោយក្រុមហ៊ុនលក់ក្នុងតម្លៃថេរលើទីផ្សារ ដែលបានកំណត់ ៣ ឆ្នាំមុន។ ម្យ៉ាងទៀតប្រាក់ដែលអតិថិជន បង់ថ្លៃជួលប្រចាំខែ នឹងក្លាយជាប្រាក់កក់មុនវិញ។

គួរបញ្ជាក់ផងដែរថា CASA By Meridian ជាអគារខុនដូមានកម្ពស់ ៣៣ ជាន់ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧នេះផងដែរ៕

មតិយោបល់