ទិដ្ឋភាពថ្ងៃមង្គល តារាកំប្លែង នីឡាចូលរោងការព្រឹកនេះ!

នៅក្នុងថ្ងៃទី ១៩ ខែមីនា នេះ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាង សាមញ្ញ តែ មានភាពកក់ក្តៅ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។

ជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញ ខ្លួន ក្នុង ឈុតរៀបការ ក្នុងឈុតប្រពៃណី ធ្វើឲ្យមើលឃើញ ជាមួយសាច់សខ្ចី អាវប៉ាក់ឌិន ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែល ពោរពេញ ទៅ ដោយ ភាព សប្បាយ រីក រាយ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា អាច ដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។

ក្រោយពីឃើញបែបនេះ ភ្ញៀវកិត្តិយសដែលបានចូលរួម ក៏ដូចជាមហាជន ក៏ដូចជាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើបណ្ដាញសង្គម បានបង្ហាញពីអារម្មណ៍រំភើបជំនួស នាង និងស្វាមី ដែលបានរកឃើញក្ដីសុខ និងកសាងក្រុមគ្រួសារជាមួយគ្នាដ៏មានសុភមង្គល ដូច្នេះដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *