ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា បំភ្លឺរឿងរសើប ពាក់ព័ន្ធរថយន្តថ្មីតម្លៃជាង១០ម៉ឺនដុល្លារ

នៅ​លើប​ណ្ដា​ញ​ហ្វេ​ស​ប៊ុ​ក​គេ​ឃើ​ញ​មា​ន​កា​​រ​ភ្ញា​ក់​ផ្អើល​​យ៉ា​ង​ខ្លំា​ង​ថា​តា​រា​ស្រី​នា​ង​ពៅ​ ​លី​ដា​​ពិ​ត​ជា​ឡើង​​កា​លី​​ប​ដ​ល់​ក​ក្នុ​ង​ពេ​ល​ដែ​ល​នា​ង​ទើ​ប​តែ​ចុះ​ម​ក​ពី​អា​មេ​រិ​ក​សោះ​ ​ក៏​ដូ​រ​រ​ថ​យ​ន្ត​ឡ​ង់​គ្រី​ស័​​រ​ឆ្នាំ​២​០​១​៥​ត​ម្លៃ​ជា​ង​១​០​ម៉ឺ​ន​យ៉ា​ង​ហ៊ឹ​ក​ហ៊ា​ក់​ធ្វើ​អោ​យ​គេ​ភ្ញា​ក់​ផ្អើ​ល​។​

ម្នា​ក់ៗ​​បាន​​លើក​ឡើ​​ងថា​ នោះអាចជាកាដូពីបុរសសំបូរទ្រព្យដែលស្រឡាញ់នាង តែនាងបដិសេធ និងថានោះមិនមែនជារថយន្តថ្មីទើបនឹងទិញជិះឡើយ។
ពៅ លីដា និយាយថារថយន្តឡង់គ្រឺសឺ ដែលនាងថតបង្ហាញមិនមែនទើបតែបានទិញជិះដូចការភ្ញាក់ផ្អើលនោះទេ ដោយនាងបានទិញប្រមាណជាងកន្លះឆ្នាំមកហើយ តែមកពីនាងមិនដែលថតបង្ហោះទើបមិនសូវមានអ្នកដឹង។ សម្រាប់អ្នកសិល្បៈ នាងថាគេដឹងយូរហើយ ដោយក្នុងពេល ទិញគឺមានតម្លៃ១០ម៉ឺនដុល្លារស្ដើង។

នាងនិយាយថានេះជារថយន្តដែលម៉ាក់ប៉ារបស់នាងផ្សែផ្សំថវិកាទិញឲ្យ ដោយគ្មានចំណែកលុយពីបុរសអាមេរិក ឬបុរសណាម្នាក់ដែលតាមស្រឡាញ់នាងនោះទេ។

ពៅ លីដា ច្រានចោលទាំងស្រុងចំពោះការលើកឡើងដែលថានេះជារថយន្តថ្មីដែលនាងទើបជិះ និងថាជាចំណែកដែលផ្ដល់ឲ្យក្រៅពីក្រុមគ្រួសាររបស់នាង។ នាងនិយាយថា«សម្រាប់អ្នកសិល្បៈគេអត់ភ្ញាក់ផ្អើលទេ ដោយសារឡានហ្នឹងខ្ញុំប្រើជាងកន្លះឆ្នាំហើយ ខ្ញុំនៅតែអះអាងដដែលថារថយន្តហ្នឹងម៉ាក់ប៉ាខ្ញុំសន្សំលុយទិញហើយ មិនមែនអ្នកស្រឡាញ់យើងណាមកទិញឲ្យយើងស្រួលៗ ហើយឲ្យយើងនៅឡុកឡាក់ជាមួយសិល្បៈចឹងកើតទេ!»

នាងថាកាដូពីបុរសសំបូរទ្រព្យរមែងតែងមានលក្ខណ្ឌ ហើយបើនាងបានទទួលកាដូដល់តម្លៃខ្ទង់សែនដុល្លារអ៊ីចឹងមែន នោះអាជីពសិល្បៈរបស់នាងអាចនឹងត្រូវហាមឃាត់ គឺមិនអាចទៅថតឲ្យតារាក្នុងរឿងអោបរឹតមិនស្គាល់យប់ថ្ងៃកើតទេ។ នាងថារថយន្តស៊េរីនេះនាងស្រឡាញ់យូរហើយ ទើបប៉ាម៉ាក់របស់នាងសម្រេចចិត្តទិញឲ្យនាង ក្នុងបំណងលើកមុខលើកមាត់ឲ្យនាងដែលខំប្រឹងប្រែងសិល្បៈ៕

មតិយោបល់