ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ​ត្បាល់ រក​លុយ​ធ្វើ MV Original Song ចូលឆ្នាំ​មិនបាន

ខណៈដែលកេរ្តិ៍ឈ្មោះលើ​ឆាកកំ​ប្លែង​មិនសូវ​ជា​ជោគជ័យ​ ដូច​តារារួមក្រុមក្នុងទ្រនំទូរទស្សន៍ស៊ីធីអិន នាយត្បាល់នៅប្រឈមការខ្វះខាតលុយក្នុងការ​ធ្វើ MV Original Song ខ្លួន បន្ទាប់ពី​ថតសំឡេង និង​ធ្វើបទស្នាដៃកូនខ្មែររួចរាល់ក្តី​។

បើទោះបីជាមានចិត្តក្នុងការលើកស្ទូយ​ផលិត​បទចម្រៀងស្នាដៃកូនខ្មែរ ដើម្បីអបអរ​ចូលឆ្នាំថ្មី ប៉ុន្តែ​ តារាកំប្លែង​រូបនេះ​បានត្អួញត្អែរ​ ទាំង​អាក់អន់ចិត្ត ដែលបទលោក​ក្រោមចំណងជើងថា «វៃផ្លាប់ៗ» មិនអាចមានលទ្ធភាពបញ្ចេញ MV ដូច​បទផ្សេងៗ ស៊េរីបែកស្លុយ​។​

«ខ្ញុំពិតជា​អាក់អន់ចិត្តយ៉ាងខ្លាំង ដោយខ្វះលទ្ធភាព ក្នុងការធ្វើ MV មួយនេះ​ចេញដើម្បីអបអរ​រាំចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលជា​បទមានចង្វាក់បែបប្រពៃណីខ្មែរ និង ធ្វើ Melody ថ្មីទាំងស្រុង​»។ នេះជាសម្តីរបស់ នាយត្បាល់ ដែលបានប្រាប់ Post Komsan កាលពីល្ងាចថ្ងៃអាទិត្យទី​៩ ខែមេសា។​

លោកថា សម្រាប់លោក​ពិតជាគ្មានលុយផលិត MV បទនេះមែន ដោយមានលទ្ធភាពត្រឹម​ថត​សំឡេង ខណៈដែល Melody នេះ​ក៏ផលិតដោយខ្លួនឯង ។ លោកបានពោលទាំងរំពឹងទុកថា សង្ឈឹមថា មាន​ផលិតកម្ម ឬ​ ម្ចាស់ជំនួយផ្សេង​ៗ អាច​ជួយលោកក្នុងការថត MV មួយនេះ មុនចូលឆ្នាំខ្មែរ ស្របពេលដែល​ជីវិតសិល្បៈរបស់លោក មិនជា​ធូរធារ​នោះ៕​

https://www.youtube.com/watch?v=OhmfHQ7hyGc&feature=youtu.be

មតិយោបល់