ព័ត៌មានសុខភាព

ទើបតែដឹង! ទទួលទានត្រប់សណ្តាយ អាចការពារជំងឺបេះដូង និងមហារីក

មនុស្សភាគច្រើនដឹងត្រឹមថា ត្រប់សណ្តាយ គឺជាបន្លែសម្រាប់ផ្សំនៅក្នុងម្ហូប ប៉ុន្តែតាមពិតវាសម្បូរ​ទៅដោយ​សារជាតិ​បំប៉ន​សំខាន់ៗ​ដែលរាងកាយ​ត្រូវការ​ជាចាំបាច់។ មិនតែប៉ុណ្ណោះ ត្រប់​សណ្តាយ ត្រូវបានគេចាត់​ទុកជាអាហារ​ដែលមាន​ជីវជាតិខ្លាំងបំផុត​ក្នុងចំណោម​អាហារជាច្រើន​នៅក្នុង​ពិភពលោក។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានត្រប់សណ្តាយៈ

ការពារបេះដូងឲ្យមានសុខភាពល្អ
ត្រប់សណ្តាយ មានផ្ទុកជាតិសរសៃ វីតាមីនB6 វីតាមីនC ប៉ូតាស្យូម និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជួយ​ការពារបេះដូង​ឲ្យមាន​សុខភាពល្អ។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូងផងដែរ។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ត្រប់សណ្តាយ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចជួយ​ទប់ស្កាត់​ការរីកលូតលាស់ដុំសាច់ និងការអភិវឌ្ឍនៃកោសិកាមហារីក។

លើសពីនេះទៅទៀត ត្រប់សណ្តាយ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ និងជួយបញ្ជៀស​បញ្ហាការចង់ចាំ​នៅពេលអ្នក​ឈានដល់​វ័យចំណាស់។ ដូច្នោះហើយ ដើម្បីទទួលបានអត្ថប្រយោជន៍​អស់ទាំងនេះ អ្នកគួរតែដាក់បញ្ចូល ត្រប់សណ្តាយ នៅក្នុងរបបអាហារ​ជាប្រចាំថ្ងៃ៕

មតិយោបល់