គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ភី សម័យ មានឱកាសបានសម្ដែង គឺដោយសារតែនាងមានជំនាញ ខាងតុបតែងមុខឲ្យតារាសម្ដែងក្នុងកុន ហើយត្រូវបានផលិតករមើលឃើញ ពីទេពកោសល្យហើយជ្រើសឲ្យសម្ដែង។ ទីផ្សារសម្ដែងរបស់តារារូបនេះ ត្រូវគេកត់សម្គាល់ថា ឈានឡើងដល់ថ្នាក់រកពេលទទួល មិនចង់បាននាពេលចុងក្រោយ ប៉ុន្តែតារារូបនេះ បានប្រកាសនៅថ្ងៃខួបកំណើតធំ របស់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១១ ធ្នូ ថា កញ្ញាមិនចោលអាជីពចាស់នោះឡើយ បើទោះជាការសម្ដែង ជួយឲ្យនាងមានមុខមាត់ និងកេរ្តិ៍ឈ្មោះ។
កញ្ញា ភី សម័យ និយាយថាមកទល់ពេលនេះ នាងមិនត្រឹមតែមានការសម្ដែងរឿង និងថតផ្សេងៗច្រើនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តម្លៃខ្លួន ក៏ឡើងណាស់ដែរ បើធៀបនឹងរយៈពេលមុនដែលនាងគ្រាន់ តែជាអ្នកផាត់មុខ ហើយបានគេឲ្យសម្ដែងតិចតួច។ នាងទើបតែបានថតបញ្ចប់ភាពយន្តមួយថ្មីៗ ក្នុងពេលដែលភាពយន្តដែលនាងសម្ដែងកន្លងមក ត្រូវបានដាក់បញ្ចាំងជាហូរហែរនៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែក្រឡេកទៅមើលកាលវិភាគ សម្រាប់សកម្មភាពត្រៀមថតរឿងថ្មី គឺសម្បូរជាប់សូរ ដែលមានន័យថានាងមិនមែនទៅសុំផលិតករឲ្យបានថតដូចមុនទេ ប៉ុន្តែគឺមានផលិតករទាក់ទងឲ្យសម្ដែងជាតួចេកចូច ឬតួអ្នកបម្រើកាលីប ក្នុងរឿងដោយឯងៗតែម្ដង។
កញ្ញា បញ្ជាក់ថាអាជីពសម្ដែងកំពុងនាំមុខអាជីពផាត់មុខរបស់នាង ដែលមានជាយូរមកហើយ ដល់ថ្នាក់ក្នុងភាពយន្តខ្លះ គេចង់បាននាងទាំងការសម្ដែង និងឲ្យផាត់មុខផង គឺនាងអត់ពេល។ យ៉ាងណាមិញ នាងនៅតែទទួលផាត់មុខ ២រឿងៗជាប្រចាំក្នុងមួយឆ្នាំយ៉ាងតិច ដោយនាងបញ្ជាក់ថា គឺទោះជាការសម្ដែងរឿងជោគជ័យដល់កម្រិតណា ក៏មិនចោលការផាត់មុខ។ នាងបានទាំងរៀបកម្លាំងទទួលផាត់មុខ បើទោះជានាងមិនទាន់មានលទ្ធភាព និងពេលវេលា ដើម្បីបើកជាហាងសាឡននោះផង ដោយសារតែនាងរវល់ថតកុន និងគិតថា ទោះមិនមានជាហាងក៏កាក់កប់នឹងភ្ញៀវហៅផាត់មុខតាមកុន និងតាមផ្ទះ។
ពិធីខួបកំណើតជាលើកទី២របស់នាងយប់នោះ គេឃើញធ្វើឡើងដោយភាពអឹកអធឹកយ៉ាងខ្លាំង ដោយវត្តមានតារាចូលរួម ក៏សុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសំឡេង ខុសឆ្ងាយពីពេលដែលនាងធ្វើខួបកាលពីឆ្នាំមុន។ តារាសិល្បៈនៅក្នុងថ្ងៃនោះរួមមាន អ្នកនាងលី ម៉ារីណា, លោក រតនៈ វិសិដ្ឋ, ក្រុមកំប្លែងកញ្ញា យ៉េយ៉េ, អ្នកនាងពេជ្រ ខេនឌី, អ្នកនាង លី ច័ន្ទសីហា, លោកនាង វ៉ាងសាន់, កញ្ញាប៊េប៊ី, លោក រុន ណាកូ, អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស, លោក ត្រាយ៉ាកូ, លោកមាស សៀវប៉ាយ, លោកយន វុទ្ធី, លោកគន់រៀម រតនៈ, កញ្ញា នី ម៉ារីណា, លោកវង្ស ថាណាន់, កញ្ញា សោភា ទេពី, កញ្ញា ហ៊ិនលីដា, លោកព្រហ្ម ប្រសិទ្ធី, លោកម៉ឺនឯក សុភារិទ្ធិ, កញ្ញា ខ្លឹម ស្រីគារ, កញ្ញា ស៊ីងស៊ីង, កញ្ញា រៀម ច័ន្ទបរមី, លោកស៊ូ បញ្ញា, លោក សេម ម៉ាកូ, ចៅខ្មែរ, លោក រ៉ា វិរៈ, លោក កញ្ញា ទេព មុន្នីរក្សា, កញ្ញាមួកតា, និងតារាចាស់ថ្មីជាច្រើនរូបទៀត ដោយតារាម្នាក់ៗសុទ្ធតែបង្ហាញសកម្មភាពលេងសើច បង្កបរិយាកាសឲ្យកម្មវិធីរបស់នាងសប្បាយរីករាយដល់ចប់៕
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-02.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-05.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-08.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-10.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-12.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-15.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-17.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-20.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-23.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-26.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-29.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-31.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-33.jpg?fit=853%2C1280&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-36.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-38.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-40.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-42.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-45.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-49.jpg?fit=853%2C1280&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-52.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-55.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-05-58.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-00.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-03.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-05.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-13.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-15.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-18.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-20.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-23.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-25.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-27.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-30.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-12_10-06-34.jpg?fit=1000%2C666&ssl=1)
មតិយោបល់