ព័ត៌មានកីឡា

Dele Alli ល្អជាង Lampard, Gerrard និង Beckham

កីឡាករវ័យ ២១ឆ្នាំ Dele Alli ត្រូវបានគេប្រៀបធៀបថា ល្អជាងតារារៀមច្បងរបស់គេ Frank Lampard, Steven Gerrard និង David Beckham។ កីឡាករវ័យក្មេងជម្រើសជាតិអង់គ្លេស កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការបង្ហាញនូវទម្រង់លេងយ៉ាងល្អឲ្យក្រុមជម្រើសជាតិ និងក្រុមប្រជែងជើងឯក Tottenham Hotspur។

ថ្មីៗនេះបណ្តាញសារពត៌មានជាច្រើន បានបង្ហាញនូវការប្រៀបធៀបកីឡាករវ័យ​ ២១ ឆ្នាំរូបនេះ ទៅនឹងតារារៀមច្បង ចំនួនបីរូប ដែលសុទ្ធសឹងមានឈ្មោះបោះសម្លេងលើវិថីបាល់ទាត់។ ការប្រៀបធៀបនេះដែរ មិនមែនសំដៅលើ ប្រជាប្រិយភាពរបស់កីឡាករទាំងបួនរូបនោះឡើយ ព្រោះ Alli មិនទាន់ល្បីល្បាញដល់កំពូល ដូចតារារៀមច្បង ទាំងបីរូបឡើយ។ ចំណុចល្អ​ដែល​ Alli ល្អប្រសើរជាងតារារៀមច្បងរបស់រូបគេនោះ គឺការបង្ហាញវត្តមានឲ្យក្លឹប និងក្រុមជម្រើសជាតិ ដែល Alli អាចរកគ្រាប់បាល់បញ្ចូលទី​ បានច្រើនជាង Lampard , Gerrard និង​Beckham។

នៅក្នុងវ័យ ២១ឆ្នាំដូចគ្នា​ Dele Alli អារកគ្រាប់បាល់បញ្ចូលទីឲ្យក្លឹប និងក្រុមជម្រើសជាតិចំនួន ២១គ្រាប់ហើយ ខណ: Lampard រកបាន១៥គ្រាប់ Gerrard រកបាន ១៣គ្រាប់ និង Beckham រកបាន១២គ្រាប់ នៅក្នុងវ័យ ២១ឆ្នាំដូចគ្នា។ នេះគ្រាន់ជាការប្រៀបធៀប សមត្ថភាពរបស់កីឡាករទាំងបួន តាមអាយុកាលប៉ុណ្ណោះ ហេីយអនាគត់ Dele Alli អាចមានប្រជាប្រិយភាពល្បីល្បាញខ្លាំងដូចរៀមច្បង ឬយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែតាមរយ: សមត្ថភាពរបស់ Alli ពេលនេះ​ គេប្រាកដជាអាចដើរតាមតារារៀមច្បងរបស់គេបាន៕

មតិយោបល់