Irina Shayk ដែលជាមិត្តស្រីរបស់តារាបាល់ទាត់ Ronaldo បានផ្តល់កំណើតកូនដំបូងចំនួនពីរសប្តាហ៍ ប៉ុន្តែពេលនេះត្រូវបានបង្ហាញជាផ្លូវការ។
បន្ទាប់ពីទំនាក់ទំនងគ្នា ២ឆ្នាំ រវាងតារាសម្តែងអាម៉េរិក Bradley Cooper និង តារាម៉ូដែល Irina Shayk ពេលនេះពួកគេបានស្វាគមន៍ កូនដំបូង ។ នេះបើតាមទស្សនាវដ្តី People បានចុះផ្សាយ ។ ប្រភពនេះបានចុះថា អតីតមិត្តស្រី Ronaldo ដែលមានសញ្ជាតិរុស្ស៊ី បានផ្តល់កំណើតឲ្យកូនចំនួន ពីរសប្តាហ៍ទៅហើយ។ Irina Shayk បានធ្លាយព័ត៌មានពរពោះ កាលពីខែវិច្ឆិកា ឆ្នាំទៅ ពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី Victoria’s Secret ។
ក្រោយការពរពោះរបស់ Irina Shayk គេកម្របានឃើញ អ្នកទាំងពីរចេញទៅណាមកណាណាស់ ដោយត្រឹមដំណឹងថា រស់នៅក្នុងក្រុង ឡូអេនជើឡេស តែប៉ុណ្ណោះ៕
មតិយោបល់