ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង ៖ ពុក​ដ៏​សែន​ឈ្លាសវៃ​

​ពុក : កូន !! កូន​ត្រូវ​តែ​រៀបការ​ជាមួយ​នឹង​នារី​ម្នាក់​ដែល​ពុក​ចង់ឲ្យ​កូន​រៀបការ​ជាមួយ​
​កូន : អត់​ទេ​ពុក​!!
​ពុក : នារី​ម្នាក់​នោះ​ជា​កូនស្រី​របស់ Bill Gate
​កូន : បាទ​ពុក​ចឹងការ​ពេល​ណា​ក៏​បាន​
………………………………….
​ពុក : លោក​ត្រូវ​តែ​ឲ្យ​កូន​ស្រីការ​ជាមួយ​កូនប្រុស​ខ្ញុំ​
Bill Gate : ទេ​
​ពុក : កូន​ខ្ញុំ​ជា CEO នៅ​ធនាគារ​ពិភពលោក​
Bill Gate : អូ​ខេ !! ចឹង​កាលពេល​ណា​ក៏​បាន​
……………………………………
​ពុក : លោក !! លោក​ត្រូវ​តែ​ឲ្យ​កូន​ខ្ញុំ​ធ្វើ​ជា CEO នៅ​ធនាគារ ( និយាយ​ទៅកាន់​ប្រធាន​ប្រតិបត្តិ​ធនាគារ​ពិភពលោក​លោក​Wolfwitz )
Wolfwitz : ទេ​មិន​អាច​ទេ !!
​ពុក : កូន​ខ្ញុំ​ជា​កូនប្រសារ​របស់​លោក Bill Gate
Wolfwitz : ចឹង​មក​ធ្វើការ​ពេល​ណា​ក៏​បាន​ដែរ !!
​អ្នក​ទាំងអស់​គ្នា​គិតថា​យ៉ាងម៉េច​ដែរ​????​ ៕
A_Black_and_White_Cartoon_Father_and_Son_Conversing_Royalty_Free_Clipart_Picture_100721-167914-063053

មតិយោបល់