ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ​ ជេមស៍ សម្រក់ទឹកភ្នែកថ្ងៃក្រុងពាលីរឿង ស្រីអយុធ្យា

នៅក្នុងថ្ងៃក្រុងពាលីរឿង ស្រីអយុធ្យា ដែលជារឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ Ture4U តារាសម្ដែង និង​ជាអតីតតារាចម្រៀងល្បីឈ្មោះ នាយ ជេមស៍ បានសម្រក់ទឹកភ្នែកភ្លាមនៅមុខបណ្ដាលអ្នកកាសែតជុំវិញខ្លួន ក្រោយពីភរិយារបស់លោកបានបង្ហើបថា នាងមានផ្ទៃពោះរយៈពេល ៦ សប្ដាហ៍ហើយ ។ នេះបើតាមសារព័ត៌មាន khaosod នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ។

នាយ​ ជេមស៍ បានសម្ដែងក្ដីត្រេកអរទាំងរំភើបមិនដឹងខ្លួនរហូតដល់និយាយលែងចេញ លោកធ្លាប់ប្រាប់ថា តាំងពីរៀបអាពាហ៍ពិពាហ៍ជាភរិយាជាងមួយឆ្នាំមក លោកមានគំរោងយកកូនចំនួន ៤ នាក់ តែលោកអស់សង្ឃឹមព្រោះដឹងពីបញ្ហាសុភាពរបស់ភរិយាលោក ថែមទាំងមិនរំពឹងទុកទៀតផងថា ភរិយាអាចមានកូនបាន ។

នៅក្នុងនោះដែរលោក ជេមស៍ បានពោលប្រាប់អ្នកសារព័ត៌មានថៃថា ” ខ្ញុំមានអារម្មណ៍រីករាយបំផុតនៅក្នុងជីវិត ដែលលើសពីក្ដីរំភើបធ្លាប់មាន ដំបូងហើយដែលបានដឹងថា ភរិយាមានផ្ទៃពោះ ហើយថ្ងៃនេះភរិយាប្រាប់ជាថ្ងៃដំបូង រំភើបដល់ថ្នាក់ហូរទឹកភ្នែកឯកឯង ពិតជារំភើបណាស់ មានអារម្មណ៍ថា ដូចមានជីវិតជាថ្មីអ៊ីចឹង ” ៕

មតិយោបល់