ព័ត៌មានសុខភាព

ជំងឺធំៗ ៥ប្រភេទនេះ មិនអាចកើតមានឡើយ បើអ្នកហូបទៀបបារាំងរាល់ថ្ងៃ

ផ្លែទៀបបារាំង ជាប្រភេទផ្លែឈើមានបន្លានៅលើសំបក ដែលសំបូរជាតិសរសៃ និងវិតាមីនC ដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺមហារីក។ ម្យ៉ាងទៀតផ្លែដែលមានរសជាតិជូរផ្អែមៗមួយនេះ មិនត្រឹមតែអាចព្យាបាលជំងឺនោះទេ តែវាអាចថែការពារសុខភាពរបស់អ្នកឲ្យកាន់តែល្អផងដែរ។ ប្រសិនបើអ្នកអាចពិសារផ្លែទៀបបារាំង ជាប្រចាំអ្នកអាចនឹងទទួលអត្ថប្រយោជន៍ដូចខាងក្រោម៖

១.ការពារប្រព័ន្ធទឹកនោម
ការទទួលទានផ្លែទៀបបារាំង អាចការពារជំងឺមួយចំនួន ដែលពាក់ព័ន្ធនឹងប្រព័ន្ធទឹកនោម ព្រោះជាតិវិតាមីន C ដែលមានក្នុងផ្លែទៀបបារាំង អាចបង្កើតជាស៊ីតល្អក្នុងខ្លួនរបស់អ្នក សម្រាប់កម្ចាត់បាក់តេរីក្នុងទឹកនោម។ ម្យ៉ាងទៀតវាអាចបង្កើតសមត្ថភាពប្រព័ន្ធការពាររាងកាយរបស់អ្នក ក្នុងការទប់ទល់នឹងការឆ្លងមេរោគជាច្រើន។

២.ប្រឆាំងនឹងការទល់លាមក
ផ្លែទៀបបារាំង ជាផ្លែឈើដែលអ្នកឧស្សាហ៍មានបញ្ហាទល់លាមក គួរតែទទួលទានឲ្យបានច្រើន ព្រោះសារធាតុកាកសរសៃរបស់វា អាចជួយសម្រួលប្រព័ន្ធរំលាយអាហារ ដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការបត់ជើងធំ។

៣.ប្រឆាំងភាពស្លេកស្លាំង
អត្ថប្រយោជន៍មួយទៀត របស់ផ្លែទៀបបារាំង គឺសារធាតុរ៉ែ ជាពិសេសជាតិដែក យ៉ាងសន្ធឹកសន្ធាប់របស់វា អាចបង្កើតគ្រាប់ឈាមក្រហម និងជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងឡាយដែលពាក់ព័ន្ធឈាមរបស់អ្នក ជាពិសេសជំងឺស្លេកស្លាំង។

៤.ប្រឆាំងនឹងការឆ្លងមេរោគ
នៅពេលដែលអ្នកទទួលទានទៀបបារាំង ប្រព័ន្ធការពាររាងកាយនឹងខ្លាំង ហើយរ៉ាឌីកាល់សេរីក្នុងខ្លួនរបស់អ្នកនឹងអាចកម្ចាស់មេរោគយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀតស្លឹកទាបបារាំងក៏អាចប្រើសម្រាប់កម្ចាត់មេរោគស្បែក និងបញ្ហាមុនជាដើម។

៥.ប្រឆាំងជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែទៀបបារាំង ត្រូវបានអ្នកវិទ្យាសាស្ត្រមួយចំនួនរកឃើញថាអាចការពារ​ និងប្រយុទ្ធប្រឆាំងជាមួយមេរោគមហារីក ហើយមិនធ្វើទុក្ខ ដូចការប្រើថ្នាំគីមីនោះឡើយ៕

មតិយោបល់