សារព័ត៌មានកូរ៉េនានាបានចុះផ្សាយឲ្យដឹងថា តារាចម្រៀង Minwoo បានត្រលប់មកជួបប្រិយមិត្តរបស់ខ្លួនសារជាថ្មីម្តងទៀតហើយ តាមរយៈអាលប៊ុម ‘M+TEN’ ដែលជា កំណត់សំគាល់ នៃអាលប៊ុមទី ១០ ប្រចាំឆ្នាំ ជាមួយនឹងបទចម្រៀង ក្រោមចំណងជើងថា ‘Taxi’ ។ បទចម្រៀង នេះដែរបានចេញផ្សាយ សាកល្បង កាលពី ២ ទៅ ៣ ថ្ងៃមុននេះ ។ តាមរយៈវីដេអូឃ្លិបនេះដែរ យើងអាចមើលឃើញ ពីតារាចម្រៀង Sam Hammington, Park Junhyun, Yu Minsang និង Junjin ក៏សម្តែងក្នុងឈុតវីដេអូចម្រៀង Taxi នេះផងដែរ។ ដោយឡែកសម្រាប់បទចម្រៀងនេះចេញជាផ្លូវការ នៅថ្ងៃទី ៦ ខែ កុម្ភៈ នេះ ។
ទស្សនាវិដេអូចម្រៀង Taxi ចេញផ្សាយសាកល្បងដូចខាងក្រោមនេះ ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់