ព័ត៌មានសិល្បៈ និងកម្សាន្ត

អស់ស្ទះ! គ្រាន់តែខ្សែចង្កេះប៉ុនសសៃអំបោះ Jennie ពាក់ថតលេងសោះមានតម្លៃ ១១ម៉ឺនដុល្លារ

 

(កូរ៉េ)៖ សមាជិករបស់ក្រុមចម្រៀងនារី BLACKPINK តារាស្រីសាច់សខ្ចី រាងសើ្តង ទឹកមុខសិចស៉ី Jennie តែងតែបង្ហោះរូបភាពជានិច្ចនៅបណ្តាញសង្គម។ ជាក់ស្តែង តារាស្រីរូបនេះ បានធ្វើដំណើរកម្សាន្ត លើទឹកដីអាមេរិក កាលពីថ្មីៗនេះ និងបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីថតរូបកាចរាងបង្អួតសម្រស់ជាមួយគូស្នេហ៍មហាសេដ្ឋី Elon Musk។

យ៉ាងណាមិញ អ្វីដែលអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងជាងនេះនោះ គឺខ្សែរចង្កេះប៉ុនសសៃរអំបោះ បានដាំគ្រាប់ពេជ្រ ដែលនាងពាក់លំអរលេចឡើង នៅពេលរូបនាងបានបង្ហាញសាច់ចង្កេះ ដោយត្រូវបានប្រភពមួយបានទម្លាយថា វាជាប្រ៊េនមាក់ «Jacquie Aiche» ធ្វេីមកពីមាស 14K មានតម្លៃច្រើនជាង ១១ម៉ឺនដុល្លារឯណោះ។ ទោះជាយ៉ាងណា ហ្វេនៗ និងអ្នកលេងបណ្តាញសង្គម មិនប្លែកចិត្តខ្លាំងនោះទេ ក្រោយពីឃើញបែបនេះ ព្រោះម្ចាស់បទ «Solo» រូបនេះ នាងតារាស្រីនិយមប្រើរបស់ប្រ៊េន តម្លៃថ្លៃៗ តាំងពីយូរមកហើយ។

គួរជម្រាបថា នៅសប្តាហ៍នេះ កញ្ញា Jennie សមាជិក BLACKPINK បានធ្វើដំណើរកំសាន្តនៅទីតាំងយន្តអវកាស Space X របស់កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដោយនាងបានរួមដំណើរជាមួយ Grimes ដែលជាគូស្នេហ៍របស់ Elon Musk។ ស្ថិតក្នុងដំណើរទៅទឹកដីសហរដ្ឋអាមេរិក បណ្តាអ្នកគាំទ្របានតាមដានរាល់សកម្មភាពរបស់ Jennie មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយ៕

មតិយោបល់