ព័ត៌មានជាតិ

កិនទៀតហើយ! បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវរទេះភ្លើង រថភ្លើងកិនស្លាប់ទាំងព្រឹក

កណ្តាល: តាមសេចក្តីរាយការណ៍មកថា មានករណីបុរសម្នាក់ផឹកស្រាស្រវឹងទៅដេកលេងលើផ្លូវរថរទេះភ្លើង ត្រូវបានរថភ្លើងកិនស្លាប់ទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់ ម៉ោងរថភ្លើងឆ្លងកាត់ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុខជា ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ពួកគេនាំគ្នាផឹកស្រា ដល់ពេលស្រវឹងក៏ទៅដេកលេងលើផ្លូវរថភ្លើង ហើយលក់ជ្រុល ទើបបណ្តាលឲ្យរថភ្លើងកិនស្លាប់តែម្តង រហូតដល់ម៉ោង៦និង៣០នាទីព្រឹក ទើបទទួលព័ត៌មានពីប្រជាពលរដ្ឋ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់