ភ្នំពេញៈ បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីរូបគាត់បានតខ្សែរភ្លើងម៉ូទ័របូមទឹកទុកលេងពេលចូលឆ្នាំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តព្រែកតាគង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចៅ លាប ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី ស្នាក់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅតខ្សែភ្លើងចេញពីម៉ូទ័រក្នុងផ្ទះចុះទៅបូមទឹកនៅក្នុងទន្លេ ដើម្បីដាក់ក្នុងពាងក្នុងបំណងឲ្យបងប្អូនលេងពេលចូលឆ្នាំ ស្រាប់តែខ្សែភ្លើងដែលតនោះ មានដាច់រលាត់ក៏បានឆក់ស្លាប់ដួលទៅក្នុងទឹកតែម្នាក់ឯង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ រួចក៏បានធ្វើកោសល្យវិច័យពិនិត្យទៅឃើញថា ជនរងគ្រោះពិតជាឆក់ខ្សែរភ្លើងស្លាប់ពិតប្រាកដមែន ហើយក្រោយពីពិនិត្យសាកសពរួចមក សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់