ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំ​និយាយ​ថា​ខ្មែរ​ចម្លង​បទ​គេ​ច្រើនពេក​មើល​គេ​វិញ​នែ៎ ! យ៉ាងម៉េច​ដែរ ?

​មួយ​រយៈ​ចុង​ក្រោយ នេះ​ប្រធានបទ​ចម្លង​បទ​ចម្រៀង​របស់គេ កំពុង​ក្លាយ​រឿង​ដ៏​ក្តៅគគុក សម្រាប់ ឧស្សាហកម្ម​តន្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយ​ក្នុងនោះដែរ មាន​តារា​ចម្រៀង​ច្រើនណាស់​ដែល​រង​ការរិះគន់ ក្នុងនោះ ប្រធានបទ​ដែល អ្នកសារព័ត៌មាន​ជាច្រើន​បាញ់ មិន​ឈប់ឈរ នោះ​គឺ លោក ករុណា ពេជ្រ ដែល​ជា​តារាចម្រៀង​ផលិតកម្ម ថោ​ន និង​មាន​តារា​ចម្រៀង​ផ្សេងៗ​ទៀត ក្នុង​ផលិតកម្ម សាន់ដេ និង​ផលិតកម្ម ហង្ស​មាស ។​

​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ កម្ពុជា បាន​កំពុង​ផ្តោតអារម្មណ៍​ទៅលើ ប្រធានបទ​នេះ ដោយ​លើក​ថា តារា​ខ្មែរ អ្នកនិពន្ធ​ខ្មែរ កូ​ពី បទ​ពី​គេ តែ​អ្នក​ទាំងនោះ មិន​បាន​ងាក​ទៅ​ធៀប​នឹង ប្រទេសជិតខាង​ផ្សេងៗ​ទេ ថា​ប្រទេស​ថៃ យួន ចិន និង​កូរ៉េ យ៉ាងម៉េច​ដែរ មានកូ​ពី​ដែរអ​ត់ ? ក្នុងករណីនេះ អ្នកគាំទ្រ​មួយចំនួន មិន​បាន​គិត​ដល់ ដោយ​ងប់​យកតែ​មែនទែន បង្អាប់​គ្នាឯង យ៉ាង​ចាស់ដៃ ដែល​ធ្វើ​ឲ្យ​សិល្បៈករ មួយចំនួន ចង់​លិច ទៅវិញ ខណៈ​កំពុង​ល្បី ។​
Koreasong
​ដើម្បី​អះអាងថា តន្ត្រី​ប្រទេស​គេ​ក៏​បានកូពី ពី​គ្នា​ដែរ​នោះ ជាក់ស្តែង ជប៉ុន​ បានកូពី ពី​ថៃ នូវ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “Too Much So Much Very Much” ដែល​បទ​នេះ​ច្រៀង​ដោយ តារាចម្រៀង​ថៃ ប៊ីត​ថុង​ចៃ ឬ ខ្មែរ​ហៅថា អាប៊ឺ​ត ចេញនៅឆ្នាំ ២០១០ ។ ដោយឡែក​បទ​ជប៉ុន​ ក្រោម​ចំណងជើង​ថា Loving you Too much ដែល​ច្រៀង​ដោយ Berryz工房 ចេញឆ្នាំ ២០១២​ ។

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ សម្រាប់​ការកូ​ពី​នេះដែរ ហេតុអ្វី បានជា អ្នកគាំទ្រ ក្នុង​ប្រទេស​គេ មិនបាន បង្អាប់​ដល់​តារា​របស់​គេ ដោយឡែក​ខ្មែរ វិញ ចូលចិត្ត​បង្អាប់ គ្នា​ម្លេះ នេះ​គឺ​ជា​សម្តី​តារា​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​គេ​បាញ់​យ៉ាង​ចាស់ដៃ ពី​ករណី​ចំលង គេ ដែល​ប្រិយមិត្ត​អាច​នឹង​ដឹង​ថា​គាត់​ជា​នរណា​? ពិត​ណាស់​សម្តី​គាត់ អាច​ទទួល​ស្គាល់ ៨០ ទៅ ៩០ ភាគរយ​។ ដូច្នេះ​ខ្មែរ​យើង​ឈប់​បង្អាប់​គ្នា​ទៅ តែ​មុននឹង​ឈប់​គួរតែ​ខាង​ផលិតកម្ម​ផលិត​បទ​ថ្មី ដោយ​សន្សឹមៗ សម្រាប់​ខ្លួន រីឯ​មហាជន​គួរតែ​ជាវ​ស៊ី​ឌី ហ្ស៊ី​ន វិញ​ទៅ ដើម្បី​លើក​តំកើង​ឧស្សាហកម្ម តន្ត្រី​ខ្មែរ​៕​
បទចម្រៀង ថៃ “Too Much So Much Very Much”៖

បទចម្រៀងកូពីពីថៃ Loving you Too much ៖

មតិយោបល់