ព័ត៌មានសិល្បៈ និងកម្សាន្ត

ភឹម តារាវិបុល ត្រូវគេច្រឡំថាជាបងប្រុសលាក់មុខ ភិន សុដាលីស

ក្រោយការបង្ហោះរបស់លោកអ៉ិន សុភិន ដោយបានសំដៅថា លោក ភឹម តារាវិបុល និងអ្នកនាង ភិន សុដាលីស គឺជាកូនដែលមានសមត្ថភាពក្នុងនៅក្នុងពិភពសិល្ប:របស់លោក បានធ្វើឲ្យម្នាក់ៗមានការភ្ញាល់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ស្រឡាំងថាលោក ភឹម តារាវិបុល ដែលស្និទ្ធនឹងផលិតកម្មមហាហង្ស និងត្រូវបានលោកអ៉ិន សុភិន ដាក់ត្រកូលថា ភិន តារាវិបុល ផងនោះ គឺជាកូនប្រុសរបស់លោកនោះផង។ អ្នកខ្លះនិយាយថាលោក ភឹម តារាវិបុល គឺជាកូនបង្កើតរបស់លោក តែដើម្បីលើកស្ទួយកូនប្រុសកុំឲ្យមានការរិះគន់ដូចគ្នានឹងអ្នកនាង ភិន សុដាលីស ទើបបង្វែងដានមហាជនកន្លង។

ពាក់ព័ន្ធនឹងរឿងនេះត្រូវបានទម្លាយ លោកអ៉ិន សុភិន និយាយថាលោក ភឹម តារាវិបុល គ្រាន់តែជាតារាសម្ដែងរបស់ផលិតកម្មមហាហង្សប៉ុណ្ណោះ ដោយលោកក្រៅពីជាតួសម្ដែង ក៏ជាផលិតករដែលមានការងារប្រចាំនៅក្នុងក្រុមហ៊ុនផងដែរ។

យ៉ាងណាមិញ លោកថា លោក ភឹម តារាវិបុល មិនខុសពីកូនប្រុសរបស់ខ្លួននោះទេ ដោយសារតែលោកគឺជាបុគ្គលិកម្នាក់ដែលអាចជំនួសដៃជើង ស្របគ្នាដែលលោកក៏ចាត់ទុកលោក ភឹម តារាវិបុល មិនខុសពីកូនប្រុសម្នាក់។ លោកថា វាអាចជារឿងចៃដន្យ ដែលលោក ភឹម តារាវិបុល មានត្រកូលស្រដៀងលោក ហើយបានក្លាយជាតារាកុងត្រាប្រចាំឲ្យផលិតកម្មមហាហង្ស។ លោកប្រកាសថាគ្រប់រឿងដែលលោកភឹម តារាវិបុល បានសម្ដែងនៅក្នុងផលិតកម្មមហាហង្សនាពេលកន្លងមក មិនមែនជាការចាត់ចែងរបស់លោកនោះទេ ពោលគឺជាការតម្រូវរបស់ម្ចាស់ស្ថានីយទូរទស្សន៍នានា និងម្យ៉ាងមកពីលោកជាតារាដែលមានសមត្ថភាពសម្ដែងសម ដែលមានទស្សនិកជនគាំទ្រប៉ុណ្ណោះ។ លោកកាន់តែពេញចិត្តដែល លោក ភឹម តារាវិបុល សម្ដែងយ៉ាងសម ក្នុងរឿង«ម្ចាស់បំណុល» ជាមួយអ្នកនាង ភិន សុដាលីស ដោយភាពយន្តនេះ លោកថានឹងអាចរំពឹងពីភាពជោគជ័យក្រោយដាក់បញ្ចាំងនៅថ្ងៃទី២០ មេសា នៅ PNN ។

លោក ភឹម តារាវិបុល មិនត្រឹមតែជាតារាសម្ដែងដែលមានស្នាដៃលេចធ្លោរច្រើនរឿងប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ទើបបង្ហាញសមត្ថភាពច្រៀងបានល្អ ក្នុងពិធីសម្ពោធរឿង«ម្ចាស់បំណុល»នាថ្ងៃមុននោះផងដែរ ជាពិសេសគឺស្ទីលច្រៀងលើឆាកដែលមិនខុសពីតារាអាជីពម្នាក់។ លោកអ៉ិន សុភិន និយាយថា លោកមិនខ្លាចទទួលយកលោកភឹម តារាវិបុល ជាកូនប្រុសម្នាក់នោះទេ ក្នុងពេលដែលលោកក៏ជាតារាដែលមានសមត្ថភាពដែលជួយឲ្យផលិតកម្មលេចធ្លោរ និងរកចំណូលបានគ្រប់ពេលជ្រើសឲ្យសម្ដែងដែរនោះ៕

មតិយោបល់