បន្ទាប់ពីមានការចែកចាយរឿង ” war machine” ដោយក្រុមហ៊ុនកុន Netflix ដែលសម្ដែងដោយកំពូលតារាហូលីវូត Brad Pitt ថ្មីៗនេះលោកបានគ្រោងថតខ្សែភាពយន្ដ ថ្មីស្រឡាងមួយទៀតហើយតាមបែបវិទ្យាសាស្ដ្រអាវកាសវិញម្ដង នោះគឺរឿង ” Ad Astra ” ដែលអ្នកនាំសម្ដែងរឿងដោយលោក James Gray រួចគ្រោងនឹងថតក្នុងខែ កក្កដា ខាងមុខនេះហើយ ។
រឿង ” Ad Astra ” តម្រូវឲ្យ Brad Pitt សម្ដែងជាតួអង្គវិស្វករអាវកាសមួយរូប ដែលសាច់រឿងសម្ដែងជាតួឪពុកត្រូវចាកចេញពីកូនតូចៗ ទៅស្វែងរកដែនដីភពថ្មី ដែលអាចបង្កើនជីវិតថ្មី ហើយអាចរស់នៅបានក្នុងភពណិបទូ ។ ដោយក្ដីបារម្ភពីឪពុក កូនរបស់តួអង្គ Brad Pitt បានធ្វើដំណើរជាមួយប្រព័ន្ធព្រះអាទិត្យក្នុងការស្វែងរកឪពុក ដែលកំពុងធ្វើដំណើរក្នុងភពណិបទូ ។
គួរបញ្ជាក់ផងដែរថា គំរោងនៃការថតខ្សែភាពយន្ដអាវកាសមួយនេះ នៅមិនទាន់បានកំណត់ថ្ងៃត្រូវថតនៅឡើយទេ នេះបើតាមសម្ដីរបស់អ្នកដឹកនាំរឿង James Gray ។ អត្ថបទនេះ បានដកស្រង់ចេញពីគេហទំព័រ dailymail នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ៕
មតិយោបល់