ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា វាជាលើកដំបូងហើយ ដែលរដ្ឋាភិបាលក្រុងតូក្យូ កំពុងពិចារណាលើលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងស្វ័យការពារ នៅក្នុងករណីទប់ស្កាត់មីស៊ីលកូរ៉េខាងជើង ដែលអាចធ្លាក់ចូលមកក្នុងដែនទឹករបស់ប្រទេសខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងប្រទេសជប៉ុន បានអនុម័តច្បាប់ដាក់ពង្រាយទាហាន តាំងពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ មកម្លេះ ដោយបានចែកការគំរាមកំហែងសន្ដិសុខជាបីផ្នែក ទី១ មើលទៅលើលទ្ធភាពនៃការរំលោភឈ្លានពានរបស់យោធា ទី២ ការគំរាមកំហែងជាក់ស្ដែងនៃការរំលោភឈ្លានពានរបស់យោធា និងមួយទៀត គឺទង្វើឈ្លានពានរបស់យោធា។
តាមរយៈច្បាប់ខាងលើ រដ្ឋាភិបាលជប៉ុន បានចាត់ទុកការបាញ់បង្ហោះមីស៊ីលកូរ៉េខាងជើង ចូលមកក្នុងដែនទឹកខ្លួន កន្លងមក ស្ថិតនៅផ្នែកទី២ នៃការគំរាមកំហែងសន្តិសុខរបស់ប្រទេស ដែលជាកត្តាអនុញ្ញាតឲ្យក្រុងតូក្យូ អាចធ្វើការពង្រាយកងទ័ពរបស់ខ្លួនបាន៕
មតិយោបល់