ពិតជាគួរឲ្យភ្ញាក់ផ្អើលចំពោះតារាចម្រៀងស្រីថៃ សំឡេងផ្អែម នាង Waiiwaii Kamikaze ជាតារាចម្រៀងប្រចាំផលិតកម្ម RS Entertainment បានលេចធ្លាយចេញនូវរូបអាក្រាតកាយយ៉ាងសិចស៊ីសរោលរាលជាមួយមិត្តប្រុស នៅខណៈដើរកម្សាន្ដទៅកាន់កោះបាលី ប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ក្រោយថ្ងៃសង្រ្កាន្ដឆ្នាំថ្មីទើបតែបញ្ចប់ថ្មីនេះ ។
តារាស្រីដែលធ្លាប់តែជាអ្នកចម្រៀងរៀបរយឬកពាមាយាទ បានបង្ហោះរូបភាពជាមួយសង្សារកំឡោះជនជាតិ ថៃ កាត់ អ៊ីតាលី មានឈ្មោះថា មីណូ យ៉ាងសិចស៊ីរោលរាលក្ដៅសាច់ ដោយមានតែឈុតប៊ីគីនីស្ដើងបំផុត ជាហេតុធ្វើឲ្យអ្នកគាំទ្រនាងមាន ទឹកមុខស្រឡាំងកាំង ខណៈបានឃើញរូបនាងបង្ហោះនៅលើគណនី អ៊ីនស្ដារក្រាម សង្សារនាង ។
ដោយហេតុតែក្ដីស្រលាញ់បាំងភ្នែកតារាស្រីមួយដួងនេះ ទើបបានជានាងបង្ហាញអារម្មណ៍សិចស៊ី ជាមួយមិត្តប្រុសដោយមិនខ្វល់ពីការបាត់បង់ប្រជាប្រិយភាព៕
មតិយោបល់