ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត លូយណាស់ ផាណាម...

លូយណាស់ ផាណាម៉ុច ក្នុងបទ “ក្រមុំរើសប្ដី”

0

មកទល់ម៉ោងនេះ MV បទ”ក្រមុំរើសប្ដី” ត្រូវគេឃើញមានអ្នកចូល ទស្សនា ច្រើនគួរឲ្យស្ងើចសរសើរ ខណ:ដែលបទចម្រៀងនេះ ក៏ជួយឲ្យតារាសម្ដែង គឺកញ្ញា ផាណា ម៉ុច ទទួលបានការចាប់អារម្មណ៍មិនអន់ ដោយសារតែនាង បានក្លាយជាតួឯក ក្នុងបទចម្រៀងនេះ។ អ្វីដែលគេកត់សម្គាល់ គឺនាងសម្ដែងជាតួក្រមុិចក្រមើុមបានសម ហើយមើលទៅប្លែកភ្នែកពីការសម្ដែងមុនៗ ដែលធ្លាប់តែលេងស្ទីលកាចឆ្នាស់ និងសុិចសុី។

ផាណាម៉ុច និយាយថា នាងសប្បាយចិត្តតាំងពីពេលភ្លាមៗ ត្រូវបានគេជ្រើសឲ្យសម្ដែងក្នុងបទ “ក្រមុំរើសប្ដី” មកម្លេះ ដោយសារតែបទចម្រៀងនេះ ទទួលបានការគាំទ្រ តាំងពីមិនទាន់ផលិតជា MV។ នាងកាន់តែសប្បាយចិត្ត ដែលគ្រាន់តែបង្ហោះ វីដេអូនេះ បានប៉ុន្មាន ស្រាប់តែអ្នកចូល ទស្សនា ឡើងដល់ពាន់ដង ស្របគ្នាដែលការសម្ដែងរបស់នាង ក៏ត្រូវបានគេឃើញ និងសរសើរភាគច្រើន។ កញ្ញាថាមួយបទនេះ បានជួយលើកមុខលើកមាត់រូបនាងយ៉ាងខ្លាំង ខណ:ដែលនាងរមែង មានមហិច្ឆតាចង់សម្ដែង ជាតួក្រមុិចក្រមើុមបែបនេះ ជាយូរមកហើយ តែមិនដែលមានឱកាស។

បន្ទាប់ពីជោគជ័យក្នុងការសម្ដែងបទនេះ នាងថាខ្លួននឹងមានការសម្ដែងបែបច្រឡឺមៗ និងក្រមុិចក្រមើុមបែបនេះជាច្រើនទៀត ដោយនាងប្រកាសថា នឹងទទួលថត MV ឲ្យបានច្រើន បន្ថែមពីលើការសម្ដែងភាពយន្ត។ ចង់ដឹងថា ការសម្ដែង របស់កញ្ញាផាណាម៉ុច ក្នុងបទ “ក្រមុំរើសប្ដី” មានកាយវិកាគួរឲ្យក្នាញ់កម្រិតណាសូមអញ្ជើញទស្សនា៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.