មនុស្សយើងសព្វថ្ងៃរស់ នៅក្នុងពិភពលោកមួយដែលជាតិសម្បូរទៅដោយជាតិពុលនៅគ្រប់ទីកន្លែងមួយ។ ដែលជាហេតុធ្វើឲ្យថ្លើមរបស់អ្នក ការធ្វើការលើសម៉ោង និងច្រើនហួសកម្រិតរបស់វា ក្នុងភារកិច្ចសំអាតជាតិពុលក្នុងរាងកាយ។ ដើម្បីការពារថ្លើមអ្នកឲ្យល្អបានយូរអង្វែង អ្នកត្រូវតែចាប់ផ្តើមគិតគូរឲ្យបានម្មត់ចត់ទៅលើសុខភាពថ្លើមរបស់អ្នក។
ដើម្បីដឹងច្បាស់ថា អ្នកកំពុងតែផ្ទុកជាតិពុលច្រើន ឬអត់នោះ សូមពិនិត្យមើលរោគសញ្ញាដូចខាងក្រោម៖
- មានអារម្មណ៍ខ្ជិលច្រអូស ស្ពឹកស្រពន់
- ឧស្សាហ៍អស់កម្លាំង ទោះជាមិនបានធ្វើអ្វី
- ឧស្សាហ៍ ឈឺក្បាលជារឿយៗ
- ស្បែក ស្រអាប់មិនស្រស់ថ្លា
- ពិបាករំលាយអាហារ
- ឡើងទម្ងន់
បន្ទាប់ពីវិភាគមើលរោគសញ្ញាទាំងនេះហើយ ប្រសិនបើអ្នកដឹងថាច្បាស់ថា អ្នកត្រូវការសំអាតជាតិពុលក្នុងខ្លួនរបស់អ្នក ខាងក្រោមនេះ ជាអាហារ ៦ប្រភេទ ដែលអាចរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីលាងសំអាតថ្លើម និងរក្សាវាឲ្យមានសុខភាពល្អ៖
១.ខ្ទឹមស
ខ្ទឹមស មានស្ពាន់ធ័រ និងសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអំណោយផលដល់ការកម្ចាត់ជាតិពុល លាងសម្អាតថ្លើម បានយ៉ាងល្អបំផុតក្នុងពិភពឱសថធម្មជាតិ។
២.ក្រូចថ្លុង
ក្រូចថ្លុង ជាផ្លែឈើ ដែលមានកម្រិតសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមទាំងវីតាមីន C ដែលអាចលាងសំអាតថ្លើម តាមបែបធម្មជាតិ។ ទឹកក្រូចថ្លុងស្រស់មួយកែវ អាចជួយបង្កើនការផលិត នៃអង់ស៊ីមនៅក្នុងថ្លើម សម្រាប់កម្ចាត់ជាតិពុល និងការពារជំងឺមហារីកបានផងដែរ។
៣.តែបៃតង
តែបៃតង ជាភេសជ្ជៈមួយប្រភេទ ដែលមានសម្បូរទៅដោយ សារជាតិហ្វេណុលធម្មជាតិ និងធាតុប្រឆាំងអុកស៊ីតកម្ម ដែលថ្លើមរបស់អ្នក ត្រូវការយ៉ាងខ្លាំង។
៤.បន្លែបៃតង
បន្លែ ជាពិសេសបន្លែមានស្លឹកបៃតង គឺជាអាហារដ៏សំខាន់បំផុតសម្រាប់ថ្លើម ព្រោះពួកវាមាន សារធាតុនិលវេត្រាណូ និងក្លរ៉ូប្លាសធម្មជាតិ ដែលអាចបូមយកជាតិពុលក្នុងឈាម នៅពេលពួកត្រូវបានរំលាយក្នុងក្រពះ។
៥.ផ្លែបឺរ
ផ្លែបឺរ ជាផ្លែឈើដែលបាននាំមកជាមួយនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន សម្រាប់លាងសំអាតថ្លើម តាមបែបធម្មជាតិ និងកម្ចាត់ជាតិពុលដែលអាចបង្កគ្រោះថ្នាក់ណាមួយ។
៦.ផ្លែប៉ោម
ផ្លែប៉ោម ជាផ្លែឈើមួយបន្ថែមទៀត ដែលជាមិត្តភាពដល់ថ្លើមរបស់អ្នក ព្រោះវាអាចបង្កើតកោសិកាការពារ និងលាងសំអាតថ្លើម និងផ្នែកផ្សេងទៀតនៃរាងកាយ៕
មតិយោបល់