ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រពន្ធ Beckham ទទួលគ្រឿង​ឥស្សរយស​ពីស្តេច​អង់គ្លេស​

នៅទីបំផុត​ប្រពន្ធ David Beckham នាង Victoria Beckham បានទទួលគ្រឿង​ឥស្សរយសពីស្តេច​ចក្រភពអង់គ្លេសផ្នែក ម៉ូត​និងសប្បុរសធម៌​។​

កាលពីថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ Victoria Beckham បាននាំក្រុមគ្រួសារ​របស់ខ្លួន ធ្វើដំណើរទៅកាន់ បរមរាជវាំង Buckingham Palace សម្រាប់កម្មវិធីទទួលបានចុងក្រោយ។

ក្នុងដំណើរនេះ Victoria Beckham បានទទួលគ្រឿងឥស្សរយស ពីស្តេច​អង់គ្លេស Prince William ក្នុងការងារវិភាគទាន ច្នៃម៉ូត និងសប្បុរសធម៌កន្លងមក។

Victoria Beckham និងប្តី បានធ្វើការងារនេះ អស់រយ:ពេលជាង ១៣ឆ្នាំទៅហើយ។
បន្ទាប់ពីការទទួលពាន អ្នករចនា​ម៉ូត​អាយុ​៤៣ឆ្នាំនេះបាននិយាយថា វាជាកិក្តិយស​ខ្លាំងណាស់ ដែលខ្ញុំបានចូលព្រះរាជវាំង Buckingham Palace ថ្ងៃនេះ ហើយពិតជាមានមោទនភាពខ្លាំងណាស់ ដែលទទួលបានគ្រឿង​ឥស្សរយសពីអាណាចក្រមួយនេះ៕

មតិយោបល់