ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Subin វះកាត់​តម្រៀប​ឆ្អឹង​ជើង បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍

​យោង​តាម​សារព័ត៌មាន​កូរ៉េ​នានា ដែល​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ២៧ ខែ ឧសភា ម្សិលមិញ​នេះ​បានឲ្យដឹងថា តារាចម្រៀង Subin ដែល​មួយរយៈ​មុន​ល្បី​ថា​ថត​ស្រាត​នោះ បាន​ជួប​រឿង​អកុសល ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មួយ បន្ទាប់ពី​នាង ថតកុន​ឲ្យ MBC Everyone ជាមួយនឹង​ឈុត ក្នុង​រឿង “Nine to Six 2” ។ ខណៈ​ដែល​គ្រោះថ្នាក់​ដោយ​ការប៉ះទង្គិច​រថយន្ត​នឹង​រថយន្ត​នោះ នាង Subin បាន​ជាប់គាំង​នៅក្នុង​រថយន្ត ដោយ​ប៉ះពាល់​ដល់​ជើង និង​ត្រគាក របស់​នាង ។

​ក្រោយមក​នាង​ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ ហើយ​ភ្នាក់ងារ​របស់​នាង បាន​និយាយថា នាង កំពុង​ទទួលយក​ការវះកាត់ ដើម្បី​ជា​សះស្បើយ ដោយ​ត្រូវ តម្រៀប​ឆ្អឹង ជើង​របស់​នាង​ដែល​បាក់​នោះ​ឡើងវិញ ។​ដោយសារតែ គ្រោះថ្នាក់​នេះ រឿង​ខាងលើ ត្រូវ​បាន​ពន្យា​ពេល ដោយ​រងចាំ​នាង ជាសះស្បើយ របួស បាក់​ជើង​នេះ ៕​
Dal-Shabet-Subin_1400873391_af_org

មតិយោបល់