តារាចម្រៀង Selena Gomez និងតារាសម្តែង Orlando Bloom ត្រូវបានអ្នកប្រមាញ់រូបថតបានធ្វើដំណើររួមគ្នានៅ ព្រលានយន្តហោះ ដោយសង្ស័យថាមានទំនាក់ទំនងលើសពីអាជីព ។
Selena Gomez និងតារាសម្តែង Orlando Bloom បានធ្វើដំណើររួមគ្នា នៅព្រលានយន្តហោះ LAX ក្នុងទីក្រុងឡូអេនជើឡេស ។ បើតាមប្រភពព័ត៌មាន DMail បានឲ្យដឹងថា អ្នកទាំងពីរ មកពីប្រទេសកាណាដា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយ ខណៈដែលតារាទាំងពីរនេះ ត្រូវបានសង្ស័យថា មានទំនាក់ទំនងស្នេហាផ្អែមល្អែមជាមួយនឹងគ្នា ។
រំឭកវិញផងដែរថា កាលពីថ្ងៃទី ៧ ខែ ឧសភា កន្លងទៅនេះ អតីតមិត្តប្រុសរបស់ Selena Gomez តារាចម្រៀងសម្បូររឿងអាស្រូវ Justin Bieber បានប្រទូសារាយជាមួយនឹង Orlando Bloom នៅក្នុងប្រទេសអេស្ប៉ាញ ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា Orlando Bloom បានព្យាយាមវាយទៅលើ Justin Bieber បន្ទាប់ពីតារាចម្រៀងឈ្លើយវ័យក្មេងនេះ បានអះអាងថា ធ្លាប់រួមរ័កជាមួយនឹង Miranda Kerr អតីតប្រពន្ធ Orlando ។
ប្រភពព័ត៌មានបានធ្វើការប៉ាន់ស្មានថា រឿងនេះដែរកើតឡើង ទំនងជា Justin Bieber ច្រណែន ឬប្រចណ្ឌ នឹង Orlando បន្ទាប់ពី ចចាមអារាមថា Orlando មានទំនាក់ទំនងជាមួយនឹង Selena ។
នៅឆ្នាំនេះ រូបថតមួយសន្លឹកដែលត្រូវបានគេលួចថតបាន ដោយ Orlando និង Selena បានអង្គុយនៅចិញ្ជើមផ្លូវរួមគ្នា ប៉ុន្តែតំណាងអ្នកទាំងពីរបានអះអាថា វាគ្រាន់តែជាព័ត៌មានមិនពិតតែប៉ុណ្ណោះ ។ទោះបីជាយ៉ាងណារូបភាពថ្មីនេះ ដែលថតបាននៅព្រលានយន្តហោះ ត្រូវបានគេទម្លាយឲ្យដឹងថា អ្នកទាំងពីរមានស្នេហាអាថ៌កំបាំង បន្ទាប់ពី Selena មិនអាចទទួលបានការស្អំបេះដូងពី Bieber ៕
មតិយោបល់