ព័ត៌មានកីឡា

Serena Williams មានផ្ទៃពោះហើយ

កីឡាការនីវាយតេនីសលំដាប់ពិភពលោក Serena Wiliams កំពុងតែរីករាយយ៉ាងខ្លាំងបន្ទាប់ពីនាង មានផ្ទៃពោះ ២០សប្តាហ៍កន្លងមក។

នេះគឺជាដំណឹងដ៍ល្អ សម្រាប់Serena Williams បន្ទាប់ពីនាងបានរៀបការជាមួយនឹង Alexis Ohanian កាលពីថ្ងៃទី ២៩ ឆ្នូ ២០១៦កន្លងមក។ ដំណឹងនៃការពរពោះនេះ ត្រូវបានលេចមកបន្ទាប់ពី Serena Williams បង្ហោះនូវរូបថតរបស់នាង កាលពីថ្ងៃទី ១៩មេសាកន្លងមក។ Williams បានឈ្នះពានរង្វាន់ Grand Slams នៅអូស្ត្រាលីកាលពីខែមករាថ្មីៗនេះ ហើយការមានផ្ទៃពោះនេះដែរ វាហាក់ដូចជាកាដូដ៍ធំបំផុតសម្រាប់នាង។

គួរបញ្ជាក់ផងដែរថា នេះគឺជាកូនដំបូងរបស់នាង ហើយវាក៍ជាចំណងដៃដ៍ផ្អែមល្ហែមរបស់កីឡាការនីឆ្នើមវ័យ៣៥ឆ្នាំនេះផងដែរ។

បន្ទាប់ពីនេះទៅ Williams នឹងខកខានមិនបានចូលរួមប្រកួត Grand Slams ចំនួនបី រួមមានដូចជា Franch Open, Wimbledon និង US Open នៅឆ្នាំនេះ៕

មតិយោបល់