មានការភ្ញាក់ផ្អើលជាច្រើនដោយសារតែនៅអំឡុងព្រឹកថ្ងៃទី២០ មេសា នេះ មានលេខទូរស័ព្ទឯកជនមួយបានផ្ញើយ៉ាងគគ្រឹកគគ្រេងទៅកាន់អ្នកគាំទ្រ ដោយបានចោទថា ពិធីការិនីល្បីឈ្មោះនាងហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា គឺជាស្រីលក់ខ្លួន។ សារនោះបានបង្ហោះតចូលទូរស័ព្ទពីមួយទៅមួយ ដោយបានសរសេរថា នាងយកមុខរបរលក់ទឹកមាត់ត្រជៀកកាំនៅលើហ្វេសប៊ុក ដើម្បីតែបិទបាំងមុខរបរលក់ខ្លួន និងដើម្បីអោយភ្ញៀវបានស្គាល់លេខផ្ទាល់ខ្លួនរបស់នាងដើម្បីទាក់ទងនាងតែប៉ុណ្ណោះ។ នេះជាសារដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលហេង កែវនីតា កាន់តែឡើងកូដនៅបាយ័ន និងល្បីថាមានស្នេហាជាមួយដៃគូចាស់គឺលោក ជា ណារ៉ា ស្រាប់តែមានដំណឹងនេះឡើយ។ មានការប៉ាន់ស្មានថានាងប្រហែលជាទៅប៉ះពាល់របស់អ្នកណាម្នាក់ ទើបបណ្ដាលអោយមានដំណឹងបង្ខូចឈ្មោះនោះឡើង។ យ៉ាងណាមិញ ការពិតបែបណានៅមិនទាន់ដឹងនោះទេ ក្នុងពេលដែលនាងក៏ទាក់ទងសួរនាំមិនទាន់បាន ហើយឆាតក្នុងហ្វេសប៊ុកដែលធ្លាប់ទាក់ទងបាន ក៏បានបញ្ជាក់ថាមិនទទួលសារ។
សារដែលបានបង្ហោះនោះសរសេរថា«សូមជម្រាបថា នាង ហេង កែវនីតា ដែលធ្វើជាពិធីករនៅប៉ុស្ដិ៍បាយ័ន ក្នុងកម្មវិធីប្រជុំតារាតន្ត្រី គឺជាស្រីខូចលក់ខ្លួន និងយកប្ដីគេ អាចទំនាក់ទំនងបានតាមលេខដែលវាលក់ទឹកត្រចៀកកាំ តាមពិតទៅវាលក់ខ្លួនទេ មិនមែនលក់ផលិតផលអ្វីនោះទេ»។ មានការបញ្ជាក់ថាសារនេះត្រូវបានបញ្ជូនទៅមនុស្សច្រើនគ្នាទៀត ដោយសារតែតារាសិល្បៈមួយចំនួនក៏អះអាងថាបានទទួលសារបង្ខូចឈ្មោះដដែលនេះមិនខុសគ្នា៕
មតិយោបល់