តារាសម្តែងចិនតៃវ៉ាន់ Ruby Lin ហៅ ជៀវវៃ ម្សិលមិញនេះបានចែករំលែកពីគ្រួសាររបស់ខ្លួន ដែលមានគម្រោងនឹងធ្វើ ក្នុងឱកាស ទិវាមាតក្នុងពេលខាងមុខ។
ក្នុងព្រឹត្តិការណ៍ “Mother milk milk” គេឃើញតារាសម្តែង ជៀវវៃ ស្លៀកពាក់មើលទៅសុភាពទន់ភ្លន់សមនឹងរូបរាងរបស់នាង ដោយត្រឹមតែបញ្ចេញសាច់ស្មាដ៏សមកក្រៅ។
នាងបាននិយាយថា ឥឡូវនេះ នាងពិតជាចិញ្ចឹម និងថែទាំងកូនដោយផ្ទាល់ដៃរបស់នាង ខណៈដែលមិត្តភក្តិរបស់នាង ក៏បានរៀបការ និងមានកូនដូចគ្នាដែរ ដោយផ្តើមគំនិតទទួលយកបទពិសោធន៍ ក្នុងការចិញ្ចឹមកូន ការបរិភោគ និងការបំបៅដោះជាដើម។ និយាយអំឡុងពេលសម្រាលកូន Ruby Lin ហៅ ជៀវវៃ ថាពេលនោះអ្វីៗគឺល្អ ប្រហែលជាមកពីការតាំងចិត្ត និងរក្សាអារម្មណ៍បានល្អកន្លងមក ។ នៅពេលដែលអ្នកកាសែតសួរពី វិធីធ្វើជាម្តាយគួរតែតឹងរឹង ឬទន់ភ្លន់ចំពោះកូន តារាសម្តែងជៀវវៃ បាននិយាយថា ព្រោះតែកូនស្រីនៅក្មេង ដោយមិនទាន់ដឹងពីអ្វីនៅលើពិភពលោក និងជុំវិញខ្លួន នោះទាំងនាង និងស្វាមី ត្រូវតែបង្រៀនអ្វីដែលល្អ ដោយទន់ភ្លន់ ។ ដោយឡែកសម្រាប់ថ្ងៃ ទិវាម្តាយ នាងថានឹងចំណាយពេលមួយថ្ងៃពេញតែម្តង ដើម្បីនៅជាមួយម្តាយខ្លួន និងជីដូន និងទិញអាហារញ៉ាំរួមគ្នា៕
មតិយោបល់