ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សុវណ្ណវិ​ជ្ជ​រ៉ា អាជីព​ប្រែប្រួល​

​ពេជ្រ សុវណ្ណវិ​ជ្ជ​រ៉ា តារា​សម្តែង​រូប​ស្រស់ ឆើត​ឆាយ ដែល​កំពុង​លេចធ្លោ​ក្នុង​វិស័យ​ភាពយន្ត ដោយ​សំអាង​ទៅ​លើ​ម្តាយ​ជា​ប្រធាន​ផលិតកម្ម ច​ន្ធី​មរតក​ភាពយន្ត ជា​អ្នក​លើក​ស្ទួយ តែ​ពេល​នេះ​លេច​ឭ​ថា អាជីព​សិល្បៈ​របស់​នាង​កំពុង​ប្រែប្រួល​។

​សុវណ្ណវិ​ជ្ជ​រ៉ា ជា​តារា​សម្តែង​វ័យក្មេង​ម្នាក់ ដែល​ទទួលបាន​ការចាប់​អារម្មណ៍ ពី​ប្រិយមិត្ត​ជិត​ឆ្ងាយ​របស់​នាង តាមរយៈ​ខ្សែភាពយន្ត តែ​គេ​កម្រ​បានឃើញ​នាង ឡើង​ស្ថានីយ៍ទូរទស្សន៍ និង​កាន់កាប់​ជា​ពិធី​ការិនី​ណាស់ ។ បញ្ជ្រាស​មកវិញ ពេជ្រ សុវណ្ណវិ​ជ្ជ​រ៉ា មួយ​រយៈ​ចុង​ក្រោយ​មក​នេះ ស្រាប់តែ​គេ​ឃើញ​នាង អើត​មុខ​ក្រ​ឡឺម នៅ​ស្ថានីយ៍​ទូរទស្សន​អប្សរា ដោយ​ធ្វើ​ជា​ពិធី​ការិនី ក្នុង​កម្មវិធី​ដួងតារា​មាស នៅ​ថ្ងៃ​អាទិត្យ ម៉ោង ៦ និង ០០ នាទី ដល់ ម៉ោង ៧ និង ០០ នាទី ល្ងាច ដែល​មាន​ដៃគូ លោក អ៊ឹង វិច្ច័​យ ។

​ការប្រែប្រួល​អាជីព​ខុស​ពី​ប្រក្រតី​នេះដែរ តាម​ប្រភព​ព័ត៌មាន​ទម្លាយ​ឲ្យដឹងថា ដោយសារតែ​ការ​ថតកុន​រឿង “​ម្កុដ​ផ្កា​កែវ​” បែរ​ជា​អាក់ខាន ទើប​នាង​សម្រេចចិត្ត​ឡើង​ឆាក​ជួស​ការថត​រឿង ។​ប៉ុន្តែ​ម្តាយ​របស់​នាង ធ្លាប់បាន​និយាយ​ឲ្យដឹងថា “​កូនស្រី​របស់​អ្នកនាង​រវល់​ពេក​ក្នុង​ការសិក្សា ទើប​ផ្អាក​ការថត​រឿង​នោះ​សិន​តែម្តង​” ។ ជុំវិញ​ចំណុច​នេះ​ដែរ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង គិតថា រឿង​នោះ​មិន​អាច​បន្ត​ទៅមុខ ឬ នាង​ចង់​ប្តូរ​អាជីព​។​
​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ ពេជ្រ សុវណ្ណវិ​ជ្ជ​រ៉ា គឺជា​កញ្ញាឯក ដែល​ធ្លាប់​ឆ្លងកាត់​ការប្រឡង តាមរយៈ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៩ ៕​
https://i1272.photobucket.com/albums/y389/domneng/Air/Vichara1_zpse7a76ac7.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Vichara4_zps98628d7e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Vichara2_zpsd2efdcac.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Vichara3_zps8da3e531.jpg
អត្ថបទ៖គង់វង្ស​
រូបភាព៖ អ៊ីន​ធឺណេត​

មតិយោបល់