ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព រិន្ទដារ៉ូ រំពឹងកក្រើកក្នុងតំណែង ព្រះបាទស្រីសុគន្ធបទ

ភ្នំពេញ: ក្នុងរឿង «ហ្លួងព្រះស្ដេចកន» គេកត់សម្គាល់ថា តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺជាតួអង្គលេចធ្លោលំដាប់ទី២ បន្ទាប់ពីតួអង្គឯក ហើយក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ក្នុងសម្ដែងជាតួអង្គព្រះបាទស្រីសុគន្ធបទ។ លោកហាក់រំពឹងយ៉ាងខ្លាំង ថាខ្លួននឹងជោគជ័យខ្ពស់ ហើយក្លាយជាតួសម្ដែង ដែលមានការគាំទ្រក្នុងវិស័យភាពយន្ត នៅពេលដែលរឿងមួយនេះត្រូវបានដាក់បញ្ចាំង។

លោក ទេព រិន្ទដារ៉ូ និយាយថា ថ្វីដ្បិតថាលោកបានសម្ដែងច្រើនរឿង ប៉ុន្តែលោកនៅតែមើលឃើញថាការសម្ដែងជាតួអង្គព្រះមហាក្សត្រ ព្រះបាទស្រីសុគន្ធបទក្នុងរឿង «ហ្លួងព្រះស្ដេចកន» នឹងធ្វើឲ្យលោកលេចធ្លោ ហើយទទួលបានប្រជាប្រិយភាព ថែមមួយផ្នែកតាមរយៈរឿងនេះ។

ហេតុផលដែលនាំឲ្យ លោកហាក់មានជំនឿចិត្ត គឺដោយសាររឿងនេះ ជារឿងប្រភេទប្រវត្តិសាស្រ្ត និងមានការចំណាយទុនផលិតខ្ពស់ មិនធ្លាប់មានក្នុងវិស័យភាពយន្តខ្មែរ។ សូម្បីតែការចំណាយលើតួ លើការរៀបចំបន្ទាយ ឈុតឆាកធ្វើសង្គ្រាម និងការបំពាក់គ្រឿងសម្ភារៈ បែបសម័យបុរាណយ៉ាងសំបូរបែប ក៏លោកបញ្ជាក់ថាចំណាយមិនក្រោមរាប់សែនដុល្លារនោះដែរ។

លោកថានៅក្នុងរឿងនេះចំណាយខ្ពស់ និងត្រូវសម្រិតសម្រាំងយ៉ាងម៉ត់ចត់ សម្រាប់មួយប្លង់ៗ។ អ្វីដែលសំខាន់គឺរឿងមួយនេះទទួលបាន ការចាប់អារម្មណ៍តាមដានតាំងពីជំហ៊ានសិក្សាស្រាវស្រាវ មកទល់នឹងការដំណើរការថតនៅក្នុងពេលនេះ។ លោកថាតួអង្គរបស់លោកមានភាពពិបាកច្រើនព្រោះត្រូវជិះសេះ ហក់លោត កាប់ដាវ និងធ្វើសង្គ្រាមផ្សេងទៀត ជាមួយស្ដេចកន ប៉ុន្តែបានផ្ដល់ឲ្យលោកនូវរសជាតិថ្មី ក្នុងការសម្ដែង បើធៀប និងខ្សែរឿងជាច្រើនរាប់មិនអស់ ដែលលោកបានប្រឡូក។

យោងតាមការទម្លាយរឿង «ហ្លួងព្រះស្ដេចកន» គ្រោងចំណាយប្រមាណ១លានដុល្លារ ដោយមានតួសម្ដែងចូលរួមរហូតដល់រាប់រយនាក់ ហើយរឿងនេះ នឹងគ្រោងដាក់បញ្ចាំងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយដើម្បីធ្វើឲ្យកក្រើកពិភពភាពយន្តខ្មែរទាំងមូល៕

photo_2016-05-17_12-13-47 (2) photo_2016-05-17_12-13-47 photo_2016-05-17_12-13-46 (2) photo_2016-05-17_12-13-46 photo_2016-05-17_12-13-45 photo_2016-05-17_12-13-44 (2) photo_2016-05-17_12-13-44 photo_2016-05-17_12-13-43 photo_2016-05-17_12-13-42 photo_2016-05-17_12-13-41 (2) photo_2016-05-17_12-13-41 photo_2016-05-17_12-13-40 photo_2016-05-17_12-13-39 (2) photo_2016-05-17_12-13-39 photo_2016-05-17_12-13-38 photo_2016-05-17_12-13-37 (2) photo_2016-05-17_12-13-37 photo_2016-05-17_12-13-36 photo_2016-05-17_12-13-35 (2) photo_2016-05-17_12-13-35 photo_2016-05-17_12-13-34 photo_2016-05-17_12-13-33 photo_2016-05-17_12-13-32 photo_2016-05-17_12-13-31 (2) photo_2016-05-17_12-13-31 photo_2016-05-17_12-13-29 photo_2016-05-17_12-13-28 photo_2016-05-17_12-13-27 photo_2016-05-17_12-13-25

មតិយោបល់