ព័ត៌មានសិល្បៈ និងកម្សាន្ត

Rita Ora លុបចោល​ការប្រគំ​តន្ត្រី​ព្រោះតែ​បញ្ហា​បំពង់ក​

​តារាចម្រៀង Rita Ora បាន​សេចក្តីប្រកាស​សុំទោស​ដល់​អ្ន​គាំទ្រ​ខ្លួន បន្ទាប់​ពី​លុបចោល​ការប្រគុំ​តន្ត្រី aydock Park បន្ទាប់ពី​មាន​បញ្ហា​បំពង​ក នេះ​បើ​យោង​តាម​សារព័ត៌មាន ម៉េ​ត្រូ ចុះ​កាលពី​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ២០១៣ ម្សិលមិញ​។​

​ម្ចាស់​បទ​ចម្រៀង Hot Right Now វ័យ ២២ ឆ្នាំ ធ្លាប់បាន​ធ្វើ​ការសន្យា​ជាមួយនឹង​អ្នកគាំទ្រ ថា​នឹង​បង្ករ​ភាពសប្បាយ​រីករាយ នឹង​ពាំនាំ​អ្វី​ដែល​ប្លែក​ជូន​ពួកគេ ។​តែ​ចៃដន្យ​អាក្រក់ នាង​បាន​ធ្វី​ត​នៅលើ​ធ្វី​ត​ទ័​រ​ថា “​ខ្ញុំ​មិន​នឹកស្មានថា ស្ថានភាព​នេះ​វា​ធ្លាក់ចំ​ពេលដែល កៀក​នឹង​ការប្រគុំ​តន្ត្រី ដោយ​មាន​បញ្ហា​បំពង​ក ដូច្នេះ​សុំ​អធ្យាស្រ័យ​សម្រាប់​អ្នកគាំទ្រ​ទាំងអស់ ដោយ​បាន​បង្ហាញ​ការសម្តែង​ជូន​អ្នក​។​ម្យ៉ាងទៀត​សង្ឈឹមថា វា​នឹង​ជា​ឆាប់ៗ នឹង​អាល​បាន​ជួប​អ្នក​ទាំងអស់​គ្នា​”​។​

​ចំណែក​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​បញ្ជាក់ថា “​តារាចម្រៀង Rita Ora ស្ថិតនៅក្រោម​ការបញ្ជាឲ្យ​សម្រាក នៅផ្ទះ​ថែ​ទាំង​ជំងឺ ដូច្នេះ​មិន​អាច​ចេញ​ទៅ​ក្ក្រៅ​សម្តែង​អ្វី​នោះទេ​”​។​
​គួរបញ្ជាក់​ថា Rita បានដាក់​តារា​ពេលវេលា​រួចរាល​ហើយ​ថា នឹង​ទៅ​សម្តែង​នៅ V Festival នា​សប្តាហ៍​ក្រោយ នៅ Hylands Park និង Weston Park ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore020/1000x71010_zpsb4ac643d.jpg
ទស្ស​នា​បទ​ចម្រៀង Radioactive ដូចខាងក្រោមនេះ ៖

មតិយោបល់