ព័ត៌មានសិល្បៈ និងកម្សាន្ត

គាំ ចន្ធី ប្រាប់មូលហេតុក្ដោបក្ដាប់ប៉ុស្ដិ៍អប្សរា តែផលិតរឿងអោយ PNN

នៅថ្ងៃទី២៤ មេសា ផលិតករល្បីឈ្មោះដែលត្រូវគេស្គាល់ថាជាប្រធានផលិតកម្មវិធីអោយទូរទស្សន៍អប្សរាជំនួសអោយលោកហ្វៃ សំអាង បានក្រុងពាលីចេញថតរឿងថ្មី ដែលភាពយន្តនោះជារឿងដែលលោកផលិតសម្រាប់ដាក់បញ្ចាំងនៅទូរទស្សន៍PNN។ លោកបានលើកឡើងពីមូលហេតុជាច្រើនដែលនាំអោយលោកទើបនឹងទទួលតំណែងជាមន្ត្រីជាន់ខ្ពស់នៅក្នុងទូរទស្សន៍PNN តែបែរជាមកផលិតស្នាដៃសម្រាប់អោយបណ្ដាទូរទស្សន៍មួយផ្សេងទៀត។

លោកគាំ ចន្ធី និយាយថាហេតុផងដែលលោកនៅគ្រប់គ្រងទូរទស្សន៍អប្សរាផ្នែកផលិតកម្មវិធី ហើយអាចផលិតរឿងអោយ PNN គឺដោយសារតែមុនទទួលតំណែងជាអ្នកផលិតកម្មវិធីផ្ដាច់មុខអោយទូរទស្សន៍អប្សរា គឺ លោកបានចុះកុងត្រាផលិតរឿងអោយPNN ក្នុងមួយឆ្នាំ២រឿង។ លោកថាស្ថាប័នដែលលោកគ្រប់គ្រងមិនមានបញ្ហាចំពោះករណីនេះទេ ដោយសារតែពេលផលិតរឿងលោកក៏មានក្រុមការងារទទួលខុសត្រូវ ដោយលោកគ្រាន់តែមើលបញ្ហាបច្ចេកទេសពីលើដើម្បីអោយល្អ។ អ៊ីចឹងហើយទើបសម្រេចចិត្តក្រុងពាលីថតរឿង«ទូកបាត់ច្រវា»ដែលលោកប្រកាសថាជារឿងភាគច្នៃឆ្អឹងរឿងពីរឿង«ផ្កាដុះលើថ្ម»ដែលល្បីកាលពី១៨ឆ្នាំ កាលពីថ្ងៃទី២៤ មេសា ដោយលោកប្រកាសថានឹងចេញថតយ៉ាងតិច៣ខែដើម្បីដំណើរការចាក់ផ្សាយនៅPNN នៅអំឡុងចុងខែតុលា។ លោកថារឿងនេះPNN បោះទុនអោយលោករង្វង់ពី១២ម៉ឺនដុល្លារទៅ១៥ម៉ឺនដុល្លារ ទើបលោកជំនឿទុកចិត្តយ៉ាងខ្លាំងថារឿងភាគ«ទូកបាត់ច្រវ៉ា»ដែលមានចំនួន៣០ភាគនេះនឹងមានគុណភាពគ្រប់គ្រាន់។ លោកថារឿងនេះលោកបានសម្រេចជ្រើសតារាល្បីៗដូចជាកញ្ញា ឌុច លីដា អ្នកនាងសូដា នីតា លោកសាវិន ហ្វីលីព លោកលាង ឧត្តម កញ្ញា វណ្ណ វត្តី កញ្ញាកុល ដាវី លោកពៅ ពិសិដ្ឋ កញ្ញាសុខ ពិសីកូពី កញ្ញាយីវ ម៉ូនីកា និងតារាល្បីៗជាច្រើនរូបទៀត។

ខាងក្រោមនេះជាបទសម្ភាសន៍របស់លោកគាំ ចន្ធី ដែលជាប្រធានកម្មវិធីនៅប៉ុស្ដិ៍អប្សរា ជុំវិញមូលហេតុដែលលោកផលិតរឿងអោយ PNN ៖

https://www.youtube.com/watch?v=H6ifqCJU4DY

មតិយោបល់