កំពង់ធំៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យភ្ញាក់ផ្អើលមួយកើតឡើង ដោយសារបុរសម្នាក់ជិះម៉ូតូប្រជែងគ្មានការប្រុងប្រយ័ត្ន ត្រូវរថយន្ដក្រុងបុករះជ្រុលមកបុករថយន្ដហ៊ីយ៉ាន់ដាយចតក្បែរចិញ្ចើមថ្នល់ រួចជ្រុលធ្លាក់ទឹកស្រះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយបុរសម្នាក់បើកម៉ូតូប្រជែងមិនប្រយ័ត្នត្រូវបានរថយន្ដក្រុងដឹកភ្ញៀវទេសចរណ៍១៦នាក់ បុកស្លាប់នៅកន្លែងកើតហេតុ ហើយជ្រុលចង្កូតទៅបុករថយន្ដហ៊ីយ៉ាន់ដាយខាងអគ្គិសនីកំពុងតភ្លើងដែលបានចតចោលក្បែរចិញ្ចើមថ្នល់ហើយជ្រុលចង្កូតធ្លាក់ទឹកស្រះ។
ប្រភពដដែលបន្តថា អ្នកបើកបរ ម៉ូតូម៉ាកSZ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ជិះដោយឈ្មោះ មោល មិថុនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិប្រិច ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តទេសចរណ៌ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកដោយឈ្មោះ សាក ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិប្រឡាយ ឃុំខ្នាតស្រុកសៀមរាប ខេត្តសៀមរាប និងអ្នករួមដំណើជនជាតិចិន១៦នាក់បកប្រែម្នាក់ ខ្មែរ ឈ្មោះ ហេង វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀបរាប។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ កំពុងចតលើចញ្ចើមផ្លូវអ្នកបើកឈ្មោះ ចាន់សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិរពាក់ពេន ឃុំទ្រៀលស្រុកបារាយណ៌ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ចូនជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកបារាយណ៌សន្ទុក។ និងនាំយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រង់ចាំការដោះស្រាយគ្នានាពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់