ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Jennifer lawrence ធ្លាយ​រូប​អាក្រា​ត​លើ​អន​ឡាញ​ក្រោយ Hacker ឆ្មក់​ចូល​តាម iCloud

​តារា​ស្រី​វ័យ ២៤ ឆ្នាំ ដែល​ចែករំលែក​ជាមួយនឹង​ទស្សនា​វ​ដ្តី Vanity Fair សម្រាប់​ខែ វិច្ឆិកា កំពុង​តែ​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារតែ បញ្ហា​ជនខិលខូច Hack យក​រូបអាក្រាត​របស់​នាង ។​
​តួ​ស្រី​ក្នុង​រឿង Hunger Game នាង Jennifer lawrence បាន​និយាយថា “​ខ្ញុំ​ពិតជា​ភ័យខ្លាច​ខ្លាំងណាស់ ដោយ​មិនដឹងថា​រឿងនេះ​វា​ប៉ះពាល់​ដល់​អាជីព​របស់​ខ្ញុំ វា​ពិតជា​រំលោភ​ដល់​ជីវិត​ឯកជន​របស់​ខ្ញុំ​” ។​
Jennifer lawrence
​នាង Jennifer lawrence ត្រូវបាន​ក្រុម Hacker ធ្វើការ​លួច​រូបភាព​តាម​រយៈ iCloud ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​ពិភពលោក​ភ្ញាក់ផ្អើល ជាមួយនឹង​រូបភាព​អាក្រាតកាយ​របស់​នាង ដែល​ធ្លាយ​ទៅកាន់​សាធារណៈជន ខណៈ​ដេល​ប្រព័ន្ធ​ការពារពាររ​បស់ Apple នៅ​មាន​កម្រិត​នៅឡើយ​នោះ ។
​មិនមែន​មាន​តែ Jennifer lawrence តែ​ម្នាក់​នោះទេ គឺ​នៅ​មាន​តារា​ជាច្រើន​ដែល​លេច​រូបអាក្រាត​របស់​ខ្លួន​លើ​អន​ឡាញ ក្នុងនោះ​មាន Kim Kadarsian និង Rihanna ជាដើម ។​
Jennifer lawrence បាន​សម្តែង​នូវ​អារម្មណ៍​ខឹង​ក្រោធ ចំពោះ Hacker ដែល​យាយី ដល់​ជីវិត​ឯកជន​របស់​នាង ដែល​ធ្វើឲ្យ​ភាពសប្បាយ​រីករាយ​របស់​នាង ដែល​មាន​សព្វដង ប្រែ​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​ ​ឯកា និង​ប៉ះពាល់​ដល់​អាជីព​សម្តែង​របស់​នាង​។​
​ខាង​ក្រុមហ៊ុន Apple គួរតែ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ដែល​ធ្វើឲ្យ​រូបអាក្រាត​លក្ខណៈ​ឯកជន​របស់​ខ្លួន​ថត ហើយ​ផ្ញើ​ទៅ​អតីត​មិត្ត​ប្រុស ធ្លាយ​ហូរហៀរ​ទៅកាន់ អន​ឡាញ ហើយ​យើង​ត្រូវ​ការផ្លាស់ប្តូរ​វា ច្បាប់​គួរតែ​មាន លើ​បញ្ហា​នេះ ខណៈ​ដែល​មនុស្ស​ជាច្រើន​បាន​ចោទប្រកាន់​លើ​ឥរិយាបទ អាក្រក់​របស់​នាង ចំពោះ​ការថតរូប​ក្តៅ​សា​ច់នេះ ។ នេះ​បើ​តាម​សម្តី​របស់ នាង Jennifer lawrence ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ៕

មតិយោបល់