ព័ត៌មានកីឡា

១គ្រាប់របស់ Sanchez នៅម៉ោងបន្ថែម ល្មមទម្លាក់ Man City ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

Arsenal បានយកឈ្នះក្រុម Manchester City ២-១នៅម៉ោងបន្ថែម ១៥នាទី២ដង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup យប់មិញនេះ។

ថ្វីបើមានព័ត៌មានជាច្រើនទាក់ទងនឹងអនាគតរបស់ Alexis Sanchez នៅArsenal ក៏ប៉ុន្តែយប់មិញនេះ Sanchez បានរកគ្រាប់បាល់១គ្រាប់យ៉ាងអស្ចារ្យសម្រាប់ Arsenal។

ក្រោយការប្រកួតនេះ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយនឹងក្រុមតោខៀវ Chelsea។

គួរបញ្ជាក់ផងដែរថា Man City បានរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Sergio Aguero នៅនាទី ទី៦២ តែត្រូវបានតាមស្មើមកវិញដោយ Monreal នៅនាទី ទី៧២ ដោយរក្សាលទ្ធផល១-១រហូតដល់បញ្ចប់៩០នាទី។

ឈានដល់វគ្គបន្ថែមម៉ោង១៥នាទី ២ដងជាពិសេសនៅនាទីទី ១០១ Alexis Sanchez បានរកគ្រាប់បាល់ជ័យជម្នះឲ្យ Arsenalឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

Arsenal នៅសល់ឪកាសតែ FA Cup មួយប៉ុណ្ណោះនៅរដូវកាលនេះ ដូច្នេះហើយ Arsenal នឹងត្រូវតែយកឈ្នះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ៕

មតិយោបល់