ថៃៈ Bie the Star ចាប់ផ្ដើមក្រឡុកយុទ្ធនាការមហាសប្បាយ រដូវកាលថ្មី រឿងថ្លុកថ្មី ម្ដងទៀតហើយ លើកនេះមិនមែនធម្មតាទេ ព្រោះលោកត្រូវសម្ដែង ជាមួយកំពូលតារា សម្ដែងស្រី ដែលមានរូបសម្រស់ស្រស់ស្អាតដល់ទៅ បីដួងឯនោះ ។
ពិតជាចម្លែកណាស់ កំពូលតារាចម្រៀងប្រចាំ GMM Grammy ម្នាក់បានផ្អាកការសម្ដែងបែប ថ្លុកកំប្លែង ជាច្រើនឆ្នាំណាស់មកហើយ ចុះហេតុអ្វីបានជា នៅសុខព្រមទទួល ការសម្ដែងបែបនេះវិញ ហើយម្យាងទៀតមានអ្វីពាក់ព័ន្ធ ជាមួយនិងសង្សារចាស់ បានប្រិយមិត្ត លោកមានការភ្ញាក់ផ្អើល?
បើតាមប្រភពភ្នាក់ងារសារព័ត៌មាន TV POOl កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា កំពូលតារាចម្រៀង Bie the Star ធ្លាប់បានបិទឆាកសម្ដែងយុទ្ធនាការមហាសប្បាយ ជាច្រើនឆ្នាំណាស់មកហើយ តាំងតែពីរឿង “ណាត់កាប់ណាត់” មកម្លេះ។ ថ្មីៗនេះ លោកបានទទួល គំរោងថតយុទ្ធនាការ មហាសប្បាយសារជាថ្មីម្ដងទៀត ដែលលោកមិនទាន់ បានបញ្ចេញចំណងជើងរឿង នៅឡើយទេ។ លោកគ្រាន់តែបង្ហើបថា លោកនឹងសម្ដែងរួមគ្នា ជាមួយកំពូលតារាស្រី បីដួង ដែលសុទ្ធសឹងជា តារាឯកស្រីស្អាត មានដូចជា កញ្ញា តិឆា កញ្ញា កែវ ចារីនយ៉ា និង កញ្ញា វិវ វណ្ណារត ។
ចំពោះសំនួរពីសំណាក់ហ្វេនៗ របស់លោក ដែលបានចោទសួរលោកនៅលើ IG ជាច្រើនសំនួរពីរឿងដែល លោកបានទិញខ្សែកជូនសង្សារចាស់ នាង ម៉ូ មុនឆុន ហើយលោកបានឆ្លើយតប យ៉ាងផ្អែមល្ហែមទៅកាន់ហ្វេនៗថា សម្ព័នភាពរវាងលោកនិង សង្សារចាស់ គឺប្រៀបបីដូចជាបងប្អូន មានទំនាក់ទំនងល្អនិងគ្នា លោកបាននាំនាងមកទទួលទានអាហារជាមួយម្ដាយរបស់លោក ព្រោះនេះគឺជារឿងធម្មតាសម្រាប់មនុស្សធ្លាប់ស្គាល់គ្នាទៅហើយ រីឯរឿងខ្សែកនេះវិញ លោកទិញឲ្យនាងជាកាដូសម្រាប់ប្អូនស្រី លោកគ្មានបំណងចង់បានអ្វីតបស្នងវិញឡើយ ៕
មតិយោបល់