តាំងពីឆ្លងកាត់ហេតុការណ៍សម្លាប់ប្អូនប្រុសជីដូនមួយរបស់នាងក្នុងហាងរបស់នាងផ្ទាល់នៅមាត់ទន្លេ បណ្ដាលអោយប្អូនប្រុសបង្កើតរបស់នាងត្រូវជាប់ឃុំ គេកត់សម្គាល់ថាតារាសម្ដែងនាង ខៀវ សុខារ៉ាវី ស្ងាត់បាត់ដំណឹងឈឹងដោយក្រៅពីមិនទទួលការងារសិល្បៈ នាងក៏ច្រានចោលរាល់ការសុំសម្ភាសន៍ពីអ្នកកាសែតផងដែរ។
យ៉ាងណាមិញ ក្នុងវត្តមានបង្ហាញខ្លួននៅមង្គលការលី ច័ន្ទសីហា នាងបានផ្ដល់បទសម្ភាសន៍ ដោយក្រៅពីអះអាងថាធូរចិត្តជាងមុនបើទោះជាប្អូនបង្កើតមិនទាន់រួចផុតការចោទប្រកាន់១០០ភាគរយ នាងក៏ជោគជ័យក្នុងមុខជំនួញដីធ្លីផងដែរ។
អ្នកនាងនិយាយថា រឿងរ៉ាវបាញ់បោះនោះបានរកឃើញហើយថាប្អូនបង្កើតរបស់នាងមិនមែនជាឃាតករសម្លាប់ប្អូនជីដូនមួយរបស់នាងដូចការចោទប្រកាន់នៅឡើយទេ។ នាងថាកាមេរ៉ាវីដេអូបង្ហាញថា ប្អូនប្រុសនាងមិនមែនជាឃាតករ តែលោកក៏នៅស្ថិតក្នុងការសួរចម្លើយនៅក្រៅឃុំនៅឡើយផងដែរ ដើម្បីជជីករកឃាតករដែលទើបជាប់ឃុំ។ នាងថាខ្លួនឈប់គិតឈប់ខ្វល់រឿងនោះទៀតហើយ ដោយសារតែបញ្ហាស្មុគស្មាញត្រូវបានដោះស្រាយ។ អ៊ីចឹងហើយទើបនាងមានពេលច្រើនជាងគិតពីរឿងមុខជំនួញដែលជំនួញមួយនោះគឺជាក្រុមហ៊ុនអចលនទ្រព្យលក់ដូរដីធ្លីជាមុខរបរផ្ទាល់ខ្លួន។ នាងថាខ្លួនរវល់នឹងភាពជោគជ័យលើមុខរបរនោះ ទើបមិនខ្វល់រឿងសិល្បៈ ដោយនាងប្រកាសថាអាចនឹងឈប់នឹកនារហូតច្រើនជាងត្រលប់វិញ។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់នាងក្រោយពីហេតុការណ៍បាញ់បោះក្នុងផ្ទះនាងបណ្ដាលអោយប្អូនជីដូនម្នាក់ដេកស្លាប់ក្នុងផ្ទះកាលពីប៉ុន្មានខែមុន៖
https://www.youtube.com/watch?v=bNXdqQb8pic&feature=youtu.be
មតិយោបល់