ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សូនីតា រក្សាជំហរផ្សព្វផ្សាយក្រមាខ្មែរ

ភ្នំពេញ: ខណៈដែលតារាសម្ដែងភាគច្រើន ប្រកាន់ជំហរតុបតែងខ្លួន ដោយសំលៀកបំពាក់ថ្លៃៗ ដើម្បីបង្អួតភាពឡូយឆាយនោះ តារាសម្ដែងនាង មាន សូនីតា បានអះអាងថា ខ្លួននឹងបន្តផ្សព្វផ្សាយពីផលិតផលក្រម៉ាខ្មែរ ដោយឥតងាករេនោះទេ ដោយក្រៅពីប្រឹងផ្សព្វផ្សាយ នាងក៏នឹងចំណាយពេលច្នៃម៉ូដ ពីក្រម៉ាឲ្យកាន់តែសំបូរបែប ដើម្បីទទួលបានការចាប់អារម្មណ៍ខ្ពស់។

នាងបញ្ជាក់ថា ក្រម៉ាគឺជានិមិត្តរូបរបស់ខ្មែរ ហើយក្នុងនាមដែលនាង គឺជាតារាម្នាក់ នាងនឹងប្រើឲ្យអស់លទ្ធភាព ធ្វើឲ្យក្រម៉ារបស់ខ្មែរឲ្យលេចធ្លោ។ តារាសម្ដែងរូបនេះមាន សូនីតា បញ្ជាក់ថា គ្រប់ម៉ូដគ្រប់ម៉ាកដែលកែច្នៃចេញពីក្រម៉ា ដែលនាងបានបង្ហាញសុទ្ធតែបាន ដេរដោយម្ដាយរបស់ខ្លួន និងច្នៃម៉ូដដោយគំនិតរបស់នាង ដើម្បីឲ្យក្រម៉ា ដែលត្រូវគេមើលរំលង ក្នុងការជ្រើសយកមកកែច្នៃបែបនេះ មានតម្លៃឡើងវិញ។

នាងថានាង និងម្ដាយរមែងចំណាយពេលចេញម៉ូដ ដោយជ្រើសយកក្រម៉ាដែលមានសាច់ល្អ និងប្រភេទល្អជាស្នាដៃ របស់អ្នកត្បាញខ្មែរក្នុងស្រុក មកច្នៃជាសំលៀកបំពាក់ ជាមួក ជាបូ លម្អរលើសក់ និងជាគ្រឿងតុបតែងកាយផ្សេងៗ ហើយក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ទើបចេះតែមានកម្លាំងចិត្ត។

ក្រម៉ាខ្មែរ ដែលនាងប្រើសម្រាប់កែច្នៃនោះ មិនមានជាងជំនាញណាមួយ ក្រៅពីម្ដាយរបស់ខ្លួនជាអ្នកច្នៃឲ្យនោះទេ ដោយនាងបានទាំងចាត់ទុកថាម្ដាយរបស់នាង គឺជាជាងជំនាញ ដែលជួយឲ្យនាងសម្រេចគោលដៅ ក្នុងការផ្សព្វផ្សាយក្រម៉ានោះផង។

នាងនិយាយថា បើទោះជានាង គឺជាតារាដែលត្រូវការសំលៀកបំពាក់ថ្លៃៗ តែក្រោយពីបានត្រលប់មកស្លៀកសំលៀកបំពាក់ ច្នៃពីក្រម៉ា ហាក់ធ្វើឲ្យនាងមានអារម្មណ៍មិនខុសគ្នានោះទេ។ នាងនិយាយថា«សម្រាប់ខ្ញុំ គឺនៅតែបន្តផ្សព្វផ្សាយផលិតផលពី ក្រម៉ាហ្នឹងរហូត បើទោះជាមានមនុស្សជាច្រើនយល់ថាខ្ញុំខុសគេ ជោរ ឬចូលចិត្តគិតអីប្លែកៗ តែខ្ញុំគិតថាបានស្លៀកសំលៀកបំពាក់ធ្វើពីក្រម៉ាដែលច្នៃដោយម្ដាយខ្លួនឯង និងជាផលិតរបស់ខ្មែរបែបនេះគឺខ្ញុំមានមោទនភាព!»។

ស្ទើរតែគ្រប់កម្មវិធីធំតូច គេឃើញ មាន សូនីតា បង្ហាញខ្លួនដោយសំលៀកបំពាក់កែច្នៃពីក្រម៉ា និងគ្រឿងតុបតែងលម្អរច្នៃពីក្រម៉ា ដែលធ្វើឲ្យនាងក៏ទទួលនាងបានចាប់អារម្មណ៍ ហើយក្រម៉ាដែលនាងយកមកច្នៃ ក៏មានអ្នកផ្ដល់តម្លៃជាងមុន។

នាងថាក្រោយបញ្ចប់រឿង «បណ្ដឹងស្រីទាំង៥» ដែលដំណើរការថត នឹងបន្តរំលេចម៉ូដឲ្យកាន់តែប្លែកៗបន្ថែមទៀតពីក្រម៉ា ដើម្បីជួយផ្សព្វផ្សាយក្រម៉ាខ្មែរ ឲ្យក្លាយជាផលិតផល ដែលមានតម្រូវការខ្ពស់ក្នុងក្រសែភ្នែកមហាជន។ នាងនិយាយថាការប្រើសំលៀកបំពាក់ច្នៃពីក្រម៉ា ក្រៅពីជួយឲ្យអ្នកស្លៀកមានភាពលេចធ្លោ ក៏ជួយកាត់បន្ថយការចំណាយផងដែរ។ ក្រៅពីប្រឹងផ្សព្វផ្សាយដោយការប្រើប្រាស់ផ្ទាល់ខ្លួន នាងក៏បានសហការជាមួយហាងលក់ផលិតផលខ្មែរតូចធំ ដើម្បីដាក់លក់សំលៀកបំពាក់ និងផលិតផលដែលនាងបានច្នៃពី ក្រម៉ានៅលើទីផ្សារផងដែរ ដើម្បីលើកស្ទួយផលិតផលនេះ។ ម៉ូដដែលកែច្នៃនេះ ក៏ត្រូវគេឃើញយុវវ័យច្រើនឡើងកុម្ម៉ង់ទិញ តាមរយៈហ្វេសប៊ុក ចាប់តាំងពីនាងធ្វើការប្រូម៉ូដផងដែរ៕

photo_2016-05-18_23-44-58 (2)photo_2016-05-18_23-44-58photo_2016-05-18_23-44-59photo_2016-05-18_23-44-28photo_2016-05-18_23-44-29photo_2016-05-18_23-44-30photo_2016-05-18_23-44-31photo_2016-05-18_23-44-32photo_2016-05-18_23-44-35photo_2016-05-18_23-44-41photo_2016-05-18_23-44-42photo_2016-05-18_23-44-44photo_2016-05-18_23-44-45photo_2016-05-18_23-44-47photo_2016-05-18_23-44-48 (2)photo_2016-05-18_23-44-48photo_2016-05-18_23-44-49photo_2016-05-18_23-44-50photo_2016-05-18_23-44-52photo_2016-05-18_23-44-53 (2)photo_2016-05-18_23-44-53photo_2016-05-18_23-44-54photo_2016-05-18_23-44-55photo_2016-05-18_23-44-56 (2)photo_2016-05-18_23-44-56photo_2016-05-18_23-44-57

មតិយោបល់