ព័ត៌មានជាតិ

ក្មេងទំនើងដេញកាប់គ្នាផ្អើលក្រុងសិរីសោភ័ណ លទ្ធផលម្នាក់ដេកពេទ្យ ៤នាក់ជាប់ខ្នោះ

បន្ទាយមានជ័យ: ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលប្រើហិង្សា ជិះម៉ូតូដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ឧសភា២០១៦ បញ្ជូនទៅតុលាការ។

លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយមានការសម្របសម្រួល ពីសំណាក់លោក ផាន់ ភារម្យ ព្រះរាជអាជ្ញារងអបសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំង សមត្ថកិច្ចរបស់លោក បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលរួមមាន៖ ១.ឈ្មោះ វឿន សាឡុង ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ អង់ ចក្រី ភេទប្រុស អាយុ១៥ ឆ្នាំ ៣.ឈ្មោះ ផល ភាព ភេទប្រុស អាយុ២០ឆ្នាំ និង ៤.ឈ្មោះ អ៊ឹម សក្ខី អ្នកទាំង៥មានទីលំនៅក្នុងក្រុងសិរីសោភ័ណ បានបង្កហិង្សាប្រើដាវស៊ាំម៉ូរ៉ៃ ដេញកាប់គ្នា កាលពីកាលពីថ្ងៃទី១៥ ឧសភា នៅខាងលិចផ្សារសិរីសោភ័ណ ដោយមួយក្រុមមានគ្នា៣នាក់ បានបើកម៉ូតូរត់ទៅបុកប៉ាណូ ហើយត្រូវក្រុមម្ខាងទៀត ប្រើដាវសាំម៉ូរ៉ៃវាយឲ្យរបួស និងបំផ្លាញម៉ូតូរួចបើកគេចខ្លួន។

មុនកើតហេតុដេញកាប់ផ្អើលក្រុងនេះ គឺភាគីមានគ្នា៣នាក់ បានយកដុំថ្មគុប ទៅខាងមានគ្នា២នាក់ តែមិនត្រូវទើបមានការដេញកាប់គ្នាតែម្តង់។

តែទោះជាយ៉ាងណាក៏ដោយ មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឧង្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តលើការការពារសន្តិសុខសណ្តាប់ធ្លាប់ ជូនប្រជាពលរដ្ឋ និងសង្គម លោកបានចាត់ឲ្យអធិការក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវចាប់ឲ្យបានក្រុមបង្កទាំងនេះ។ ជាលទ្ធផល ម្នាក់ដេកពេទ្យ បួននាក់ជាប់ខ្នោះ។

សូមបញ្ជាក់ថា ក្មេងទំនើងក្នុងខេត្តបន្ទាយមានជ័យហាក់ដូចជាមិនខ្លាចសមត្ថកិច្ចសោះ ទោះបីជាបានប្រព្រឹត្តបទល្មើសប្រើប្រាស់ជួញដូរគ្រឿងញៀន និងបង្កហិង្សាដាក់គ្នាត្រូវបានកម្លាំងនគរបាលបង្រ្កាបបានជានិច្ច ក៏ដោយ ក៏ពួកគេ នៅតែប្រព្រឹត្តដោយមិនខ្វល់ពីអនាគតរបស់ខ្លួន៕

IMG_1456 IMG_1455 IMG_1273

មតិយោបល់