ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

John Cena ​និង​ Superstars ​ជា​ច្រើន​​ទៀត​នឹង​មក​សម្ដែង​នៅ​សឹង្ហបុរី​

កំពូល Superstars របស់ WWE ជាច្រើនរូបនឹងមកសម្ដែងសមត្ថភាពរួមគ្នានៅក្នុងទឹកដីសឹង្ហាបុរី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៥ ខាងមុខ ដើម្បី​ផ្ដល់ឱកាសឲ្យក្រុមអ្នកគាំទ្រ ជួបជាមួយនឹង​ Superstars របស់ពួកគេ នេះ​បើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា។

កីឡាកររបស់ WWE ដែលនឹងមកសម្ដែងនៅសឹង្ហបុរី រួមមាន John Cena, Daniel Bryan, Dean Ambrose, ម្ចាស់ជើងឯកខ្សែក្រវ៉ាត់ United States Champion លោក Rusev, ម្ចាស់ជើង​ឯកខ្សែក្រវ៉ាត់ Intercontinental Champion លោក Bad News Barrett និង Dolph Ziggler ព្រមទាំងកីឡាករ Kane។

លោក Chris Marsh អនុប្រធាន និងជាអ្នកចាត់ការទូទៅ ​WWE ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានថ្លែងឲ្យដឹងថា នេះជា​ឱកាសល្អមួយសម្រាប់​អ្នកគាំទ្រ និងនិយម​ទស្សនាវិស័យ​កីឡាកាសទាំងអស់នៅសឹង្ហបុរីបានជួប និងមើល​ការ​សម្ដែងផ្ទាល់របស់​ Superstars៕

john cina

មតិយោបល់