ព័ត៌មានជាតិ

បុរសម្នាក់ ប្រើខោលីអូ ចងកធ្វើអត្តឃាត

កំពង់ចាម: មានការភ្ញាក់ផ្អើល ដែលធ្វើឲ្យសមត្ថកិច្ចស្ទើរតែមិនជឿបាន ដោយសារតែ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួន ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ហើយនាំមកឃុំខ្លួនបណ្តោះអាសន្ននោះ បានហែកខោលីអូរបស់ខ្លួន ចង.ក ធ្វើនៅអត្តឃាត ក្នុងបន្ទប់ឃុំឃាំង កាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។

ហេតុការណ៍ត្រូវបាន សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យ Post News ដឹងថា ជនសង្ស័យដែលបានចង.ក ធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់នេះ ឈ្មោះ ជុន ម៉េងហាក់ ហៅ សៅ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបន្ទាយរីង ឃុំជ្រៃវាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានបញ្ជាក់ថា មុនគាត់ធ្វើអត្តឃាតនោះគឺ បុរសរូបនេះបានផឹកស្រាស្រវឹង ហើយបានយកកៅអីឈើ ដេញវាយសំពងប្រពន្ធឈ្មោះ សា សុខភី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី១៦ ឧសភា តែដេញវាយប្រពន្ធមិនត្រូវទេ ដោយបានចៅប្រុសម្នាក់ជួយចាប់ទាន់។ ក្រោយពេលដេញវាយ ប្រពន្ធបានមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងបានប្តឹងសុំលែងលះទៀតផង។ ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនបុរសនេះ មកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅបន្ទប់ឃុំឃាំង។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា នៅបន្ទប់ឃុំឃាំងនោះជននេះ បានធ្វើសកម្មភាពដោយយកខោលីអូ ហែកធ្វើជាខ្សែ ហើយចង់កធ្វើអត្តឃាតខ្លួនឯង រហូតដល់ស្លាប់តែម្តង ដោយចងភ្ជាប់ និងដែកចំម្រឹងបង្អូច នាពេលទៀបភ្លឺ លុះដល់ម៉ោងជិត៧ព្រឹក ទើបសមត្ថកិច្ចបានឃើញ។ ប៉ូលិសថា ជននេះអាចតូចចិត្ត និងប្រពន្ធប្តឹងលែងលះ ដោយសារតែខ្លួនប្រើអំពើហឹង្សា លើប្រពន្ធរាល់ថ្ងៃ។

បច្ចុប្បន្នសព ត្រូវបានប៉ូលិស ប្រគល់ឲ្យទៅគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-19_12-25-43 (2) photo_2016-05-19_12-25-43 photo_2016-05-19_12-25-41 photo_2016-05-19_12-25-42

មតិយោបល់