ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ កល្យាណ បង្ហាញខ្លួនក្នុងពិធីខួបអាពាហ៍ពិពាហ៍

កាលពីថ្ងៃទី២៨ ឧសភា តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកនាង កែវ កល្យាណ បានបង្ហាញរូបសម្រស់យ៉ាងគ្រឡឺមក្នុងពិធីខួបអាពាហ៏ពិពាហ៍របស់តារាកំប្លែងអ្នកនាង ទេព បុទមបុផល ធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅពេលអ្នកនាងបង្ហាញសកម្មភាពរួសរាក់ទាក់ ដោយអង្គុយយ៉ាងសាមញ្ញ និងថតសែលហ្វីជាមួយអ្នកបានឃើញអ្នកនាងប្រកបដោយទឹកមុខញញឹមញញែម។ អ្នកនាងប្រកាសថាមិនចូលសិល្ប:ទៀតទេ ប៉ុន្តែសម្រាប់តារាដែលផ្ដល់កិត្តិយសអញ្ជើញអ្នកនាងសម្រាប់កម្មវិធីផ្សេងៗ នោះអ្នកនាងនឹងបង្ហាញវត្តមាន ដោយសារតែអ្នកនាងក៏មានចំណូលចិត្តចូលរួមក្នុងកម្មវិធីជួបជុំតារាសិល្ប:ផងដែរ ។

អ្នកនាងសប្បាយចិត្តនៅពេលម្នាក់ៗនិយាយថាអ្នកនាងនៅតែស្រស់ស្អាត ប៉ុន្តែអ្នកនាងរមែងឆ្លើយតបមកវិញថា អ្នកនាងចាស់ហើយ មិនស្អាតដូចតារាក្មេងៗនាពេលបច្ចុប្បន្ននោះឡើយ។ យ៉ាងណាក៏ដោយគេចាត់ទុកថា វត្តមានបង្ហាញខ្លួនរបស់អ្នកនាងកែវ កល្យាណក្នុងកម្មវិធីសិល្ប: គឺជារឿងកម្រ ដោយសារតែពេលកន្លងមកអ្នកនាងមិនសូវមានពេលបង្ហាញខ្លួនក្នុងកម្មវិធីដែលមានចម្រុះដោយអ្នកសារព័ត៌មាននោះឡើយ។

មតិយោបល់