បន្ទាប់ពីលោកម៉ូរី តារាចម្រៀងម្ចាស់បទ«ចាក់ទឹកដូង»របស់យូរី ចេញសារទម្លាយថាហេតុផលដែលយូរីសម្រេចចិត្តដើរចេញពីស្វាមីលាក់មុខ ក្រោយរួមរស់គ្នា៤ឆ្នាំ នៅមុននេះបន្តិចលោករ៉េត ដែលទើបទម្លាយថាជាស្វាមីលាក់មុខរបស់នាងបានចេញសារសុំទោសជាសាធារណៈ និងបានទាំងជូនពរនាងជាមួយប្រុសថ្មីផង។ឮ
លោករ៉េតបង្ហោះថា យូរីជាមនុស្សស្អាតស្អំនោះទេ ដោយលោកទើបជាអ្នកអាក្រក់ពិតប្រាកដ ក្នុងរឿងដែលបែកបាក់គ្នានោះ។
លោកថាបានសរសេរបង្ហោះបែបនេះ ឆ្លើយតបទៅលោកម៉ូរី ដែលបានបង្ហោះថាគឺលោកជាមនុស្សចូលចិត្តដាក់គំនាប ប្រើហិង្សា និងជាស្វាមីមិនបានបញ្ចេញភារៈកិច្ចជាប្ដីក្នុងពេលរួមរស់ ទើបយូរីក្រោកឈរ។ លោកម៉ូរី បានចាត់ទុកថាជម្រើសដើរចេញរបស់យូរី គឺជាការរើបម្រះ និងថាបើលោកមានចំណុចល្អយកចិត្តទុកដាក់ជាមួយនាង គឺនាងមិនអាចទៅបោះបង់កើតទេ ដោយសារតែលោកគឺបុរសដែលរួមចំណែកអោយនាងល្បីឈ្មោះក្នុងសិល្បៈ។
យូរីមិនចេញមុខបកស្រាយនោះទេមកទល់នឹងម៉ោងនេះ ប៉ុន្តែយោងតាមការទម្លាយរបស់លោកម៉ូរី គឺហាក់ធ្វើអោយលោករ៉េត ភ្ញាក់ខ្លួន រហូតដល់បានបង្ហោះសុំទោសជាសាធារណៈ បើទោះជាការសុំទោសរបស់លោកហាក់មានខ្លឹមសារឌឺដង ធ្វើអោយគេគិតថាយូរី ក៏មានចំណែកខុសក្នុងរឿងផិតក្បត់នោះ។ គេមិនទាន់ដឹងថាជម្លោះឆ្លងឆ្លើយរវាងលោករ៉េត និងលោកម៉ូរី នឹងបញ្ចប់ត្រឹមសារសុំទោសហ្នឹង ឬបន្តអូសបន្លាយនោះទេ ក្នុងពេលដែលភាគីទាំង២ត្រូវគេកត់សម្គាល់ថានៅមិនទាន់ស្ងប់ស្ងាត់ដាក់គ្នាទាំងស្រុង៕

















































មតិយោបល់