ឥណ្ឌាៈឆ្កែមួយក្បាលបានធ្វើឲ្យមនុស្សមានចង្ងល់យ៉ាងខ្លាំង ដោយសាររៀងរាល់ព្រឹក វាតែងតែរត់ក្រឡឹងជុំវិញព្រះវិហារមួយ ជាច្រើនម៉ោងមិនដឹងដោយសារមួលហេតុអ្វី។
ឆ្កែកូនកាត់មួយក្បាល ត្រូវបានអ្នករស់នៅក្បែរព្រះវិហារ Mahalakshmi នៅក្នុងតំបន់Puttenahalli ប្រទេសឥណ្ឌានិយាយថា រាល់ព្រឹកវេលាម៉ោង៤ វាតែងតែដើរក្រឡឹងព្រះវិហាររហុតដល់ម៉ោង ១០ព្រឹកទើបឈប់ហើយត្រឡប់ទៅផ្ទះរបស់វានៅក្បែរព្រះវិហារនោះ ហើយបើទោះមានមនុស្សច្រើនមកព្រះវិហារ ក៏វានៅតែដើរក្រឡឹងរហូតគ្រប់ជុំ និងដល់ពេលវេលាកំណត់ ទើបវាឈប់។ប៉ុន្តែយោងតាម សារព័ត៌មាន The Hindu ពេលខ្លះវាដើរជុំវិញព្រះវិហាររហូតដល់ល្ងាច ។
ក្មេងប្រុសម្នាក់រស់នៅក្នុងតំបន់ Puttenahalli បានប្រាប់ទូរទស្សន៍ 9News ថាគេនិងមិត្តភក្កិបានលេងទាត់សីនៅជិតព្រះហារមួយសន្ទុះ ពួកគេបានសំគាល់ឥរិយាបថឆ្កែនេះលើកដំបូង ២-៣ខែមកហើយ។
មនុស្សកាន់តែច្រើនទៅៗនាំគ្នាមកព្រះហារ Mahalakshmi ដើម្បីមើលសត្វឆ្កែមួយនេះដើរជុំវិញព្រះវិហារ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការកើនឡើងនៃអ្នកមកមើលឆ្កែ បានជះឥទ្ធិពល ដល់ការធ្វើដំណើរនៅក្នុងតំបន់នោះ។
សូមបញ្ជាក់ថា បើទោះជាមានអ្នកយកដុំថ្មដេញគប់វា វាឈប់រត់តែមួយថ្ងៃ ស្អែកឡើងវាចាប់ផ្តើមរត់ ទាំងព្រឹកព្រលឹមដូចដើមឡើងវិញ៕
https://youtu.be/p0rI6vnJRIM
មតិយោបល់