ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌចំការមនហាក់ធ្វើមិនដឹង ខណៈរថយន្តក្រឡុកបេតុងកំពុងតែបំផ្លាញផ្លូវព្រះនរោត្តម!

ភ្នំពេញ: រថយន្តក្រឡុកបេតុងជាច្រើនគ្រឿងកំពុងតែបើកបរចេញចូលចាក់បេតុងនៅក្នុងការដ្ឋានមួយកន្លែង ហើយមិនបានធ្វើការសម្អាតកង់អោយបានស្អាតនោះទេ បានធ្លាក់ដីធ្វើអោយប្រឡាក់ផ្លូវយ៉ាងខ្លាំង តែអាជ្ញាធរខណ្ឌចំការមនហាក់បីដូចជាមិនដឹងមិនឮសោះឡើយ។

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តមរហូតជិតដល់វិមានឯករាជ្យ គេឃើញមានដីធ្លាក់រប៉ាត់រប៉ាយរាយពេញផ្លូវរាប់រយម៉ែត្រ ដោយសារតែមានរថយន្តក្រឡុកបេតុងជាច្រើនគ្រឿងកំពុងតែបើកបរចេញចូលចាក់បេតុងនៅក្នុងការដ្ឋានមួយកន្លែង ហើយមិនបានធ្វើការសម្អាតកង់អោយបានស្អាតនោះទេ បានធ្លាក់ដីធ្វើអោយប្រឡាក់ផ្លូវយ៉ាងខ្លាំង តែអាជ្ញាធរខណ្ឌចំការមនហាក់បីដូចជាមិនដឹងមិនឮសោះឡើយ។

ការដ្ឋានសំណង់មួយកន្លែងដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះនរោត្តមដែលកំពុងធ្វើការសាងសង់ បានធ្វើការបំផ្លាញផ្លូវព្រះនរោត្តមយ៉ាងខ្លាំង ដោយធ្វើអោយធ្លាក់ដីប្រឡាក់ពេញផ្លូវរាប់រយម៉ែត្រ តែគេពុំបានឃើញមានវត្តមានរបស់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនណាម្នាក់ចុះទៅមើលឡើយ ដោយបណ្តោយអោយរថយន្តក្រឡុកបេតុងបើកចេញចូល ទាំងមិនបានធ្វើការសម្អាតដីដែលនៅជាប់កង់ហើយធ្លាក់ប្រឡាក់ពាសពេញផ្លូវចាប់ពីខាងមុខការដ្ឋានខាងលើ រហូតដល់ចំណុចកែងនិងផ្លូវ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់នោះ។

ជាចុងក្រោយ ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរទៅដល់អាជ្ញាធរខណ្ឌចំការមន មេត្តាចុះមកធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើ អោយធ្វើការលាងសំអាតកង់រថយន្តជាមុនសិនមុននឹងបើកបរចេញ ដើម្បីកុំអោយប្រឡាក់ផ្លូវបែបនេះតទៅទៀត៕

មតិយោបល់